(វីដេអូ) អ្នកផលិតមាតិកានារីកូរ៉េ ៥ រូប ធ្វើវីដេអូញ៉ាំអាហារ ពេលញ៉ាំម្តងៗធ្វើឱ្យអ្នកទស្សនានឹកឃ្លានតាមគ្រប់ពេល
ប្រិយមិត្តច្បាស់ជាបានភ្លក់រសជាតិអាហារកូរ៉េខាងត្បូងខ្លះៗមកហើយ ដោយអាហារកូរ៉េភាគច្រើនមានរសជាតិឆ្ងាញ់ និងពណ៌ក្រហមឆ្អិនឆេវ ដែលធ្វើឱ្យគេកាន់តែចាប់អារម្មណ៍ខ្លាំងលើពណ៌ និង ក្លិនរបស់អាហារកូរ៉េនីមួយៗផ្សេងៗគ្នា។
ហើយអ្វីដែលធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្តដិតអារម្មណ៍ខ្លាំងទៀតនោះ គឺនៅពេលដែលបានទស្សនាអ្នកផលិតមាតិកាជានារីកូរ៉េទាំង ៥ រូបនេះ បានបង្ហាញពីអាហារកូរ៉េមានរសជាតិឆ្ងាញ់ និងទំនងៗជាច្រើនមុខ ឃើញហើយគួរឱ្យចង់ញ៉ាំហើយធានាថារសជាតិពេញចិត្តគ្រប់រសជាតិ។
យ៉ាងណាមិញ នៅថ្ងៃនេះដែរ យើងនឹងមកបង្ហាញពីអ្នកផលិតមាតិកានារីកូរ៉េទាំង ៥ រូបនេះ ដែលចូលចិត្តឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកទស្សនាឃ្លានគ្រប់យ៉ាង នៅពេលដែលបានទស្សនាវីដេអូញ៉ាំអាហារកូរ៉េរបស់ពួកគេ ហើយបើនិយាយអំពីរូបសម្រស់វិញ នារីទាំង ៥ រូប ក៏មានសម្រស់ស្រស់ស្អាត គួរឱ្យស្រឡាញ់មិនចាញ់គ្នាដែរ៕
១. Hamzy មានតាមដាននៅលើ YOUTUBE ជាង ១២ លាននាក់
២. Boki មានតាមដាននៅលើ YOUTUBE ជាង ៩ លាននាក់
៣. Fume មានតាមដាននៅលើ YOUTUBE ជាង ៥ លាននាក់
៤. G-NI មានតាមដាននៅលើ YOUTUBE ជាង ៤ លាននាក់
៥. Aejeong មានតាមដាននៅលើ YOUTUBE ជាង ៣ លាននាក់