អ្នកគាំទ្ររឿង «Marry My Husband» ស្រមៃចង់ឃើញ Park Min Young ស្លៀកឈុតកូនក្រមុំក្នុងជីវិតពិត
បន្ទាប់ពីរឿងភាគកូរ៉េ «Marry My Husband» បានចាក់ផ្សាយបញ្ចប់នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយវគ្គបញ្ចប់នៃសាច់រឿងនេះ បានដិតជាប់អារម្មណ៍អ្នកទស្សនាជាច្រើនត្រង់ឈុតតួឯកស្រី Park Min Young បានស្លៀកក្នុងឈុតរ៉ូបក្រមុំយ៉ាងស្រស់ស្អាត ឈរកៀកជិតតួឯកប្រុសសង្ហា។
ទោះយ៉ាងណា ក្រោយពីបានឃើញតារាសម្ដែងស្រី Park Min Young ស្លៀកក្នុងឈុតកូនក្រមុំ ថតរូប Pre-Wedding ជាមួយនឹងតារាប្រុស Na In Woo ធ្វើឱ្យអ្នកគាំទ្រស្រមៃដល់ថ្ងៃដែលនាងស្លៀកឈុតកូនក្រមុំចូលរោងការក្នុងជីវិតពិតរបស់នាង មើលទៅស្រស់ស្អាត ទន់ភ្លន់ និងផ្អែមល្ហែមណាស់៕