ផ្អើលអ្នកសិល្បៈ! គ្រួសារតារាហុងកុង Bowie Cheung រៀបចំជប់លៀងធំស្វាគមន៍កូនប្រុសដំបូង
ទិដ្ឋភាពដ៏កម្រនឹងបានឃើញរបស់ក្រុមគ្រួសារតារាហុងកុង Bowie Cheung និង Benjamin Yuen កាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានរៀបចំកម្មវិធីជប់លៀងឱ្យកូនប្រុសដំបូង មានឈ្មោះថា Yuan Gulu។
សម្រាប់ពិធីជប់លៀងស្វាមគន៍របស់កូនប្រុសដំបូងកើតបាន ៣ខែ របស់តារាហុងកុងល្បីមួយគូនេះ គឺរៀបចំឡើងយ៉ាងធំសម្បើម និង មានអ្នកចូលរួមយ៉ាងច្រើនកុះករ ពេញដោយភាពសប្បាយរីករាយមានទាំងមិត្តរួមអាជីព និង ដៃគូសហការអាជីវកម្មរបស់ពួកគេ។
អាចនិយាយបាននេះជាពេលវេលាដ៏មានន័យ និងជាការចងចាំមួយទុកជាអនុស្សាវរីយពេញដោយក្តីរីករាយ សង្ឃឹមថា Yuan Gulu នឹងបានដឹងថា ប៉ាម៉ាក់របស់គេ ពិតជាមានសុភមង្គលនៅពេលដែលមានរូបគេចូលមកបំពេញក្តីសុខ និងស្គាល់អ្វីទៅជាជីវិតគ្រួសារ៕