ភ្ញាក់ផ្អើល! Taylor Swift ហ្វីលីពីន បើកការប្រគំតន្រ្តីលើកដំបូងនៅអូស្រ្តាលី មានអ្នកគាំទ្រសម្រុកទស្សនាកកកុញ
កាលពីពេលថ្មីៗនេះ អ្នកនិយមលេងក្នុងបណ្តាញសង្គមបានផ្ទុះការចាប់អារម្មណ៍លើតារាចម្រៀងហ្វីលីពីន Taylor Sheesh ដែលលេងស្ទីលស្រដៀងនឹងតារាចម្រៀងស្រីអាមេរិក Taylor Swift បានបើកការប្រគំតន្រ្តីយ៉ាងធំសម្បើមជាលើកដំបូងនៅទីក្រុង Melbourne ក្នុងប្រទេសអូស្រ្តាលី។
ក្នុងនោះដែរ ការប្រគំតន្រ្តី «Errors Tour» ដ៏គួរឱ្យជក់ចិត្តដិតអារម្មណ៍ពីសំណាក់ក្រុមអ្នកគាំទ្ររបស់ Taylor ហ្វីលីពីន ក៏មានអ្នកទស្សនាបានចូលរួមយ៉ាងច្រើនកកកុញផងដែរ មើលទៅនាងពិតជាសម្បូរប្រជាប្រិយភាពការគាំទ្រយ៉ាងខ្លាំងនៅក្នុងអូស្រ្តាលី។
យ៉ាងណាមិញ សម្រាប់ការតុបតែងខ្លួនរបស់ Taylor ហ្វីលីពីន នៅក្នុងការប្រគំតន្រ្តីនោះ គឺលេងស្ទីលដូចគ្នាជាមួយនឹងតារាស្រី Taylor Swift ពិសេសបបូរមាត់ និង ឈុតរ៉ូបឡើងឆាកតន្រ្តីពណ៌ផ្កាឈូកភ្លឺចែងចាំង។
ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេរបស់ Taylor ហ្វីលីពីន ដែលបានធ្វើឱ្យប្រគំតន្រ្តីនោះ កន្លងមកនាងធ្លាប់បានបើកការប្រគំតន្រ្តីច្រើនលើកច្រើនសារមកហើយ តាមផ្សារទំនើបនៅក្នុងប្រទេសហ្វីលីពីន ហើយថែមទាំងចេញទៅសាយភាយភាពល្បីល្បាញរបស់នាងតាមបណ្តាប្រទេសនានាផងដែរ៕