លើកពានប្រចាំឆ្នាំ! អស់ពីមានអ្នកជុះ នៅមានអ្នកវាយតប់គ្នាទៀត ក្នុងព្រឹត្តិការណ៍ Hanteo Music Awards
ហេតុការណ៍នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Hanteo Music Awards ឆ្នាំ ២០២៤ មិនទាន់ស្ងប់ស្ងាត់នៅឡើយនោះទេ នៅលើបណ្តាញសង្គម ដោយសារតែមានកើតរឿងដ៏មិនធ្លាប់ជួបប្រទះពីមុន ក្នុងប្រវត្តិសាស្រ្តដែលមានក្រុមតារា K-pop ជាច្រើនក្រុមបានចូលរួម។
សម្រាប់កម្មវិធីនេះដែរ អ្នកដែលបានចូលរួមទស្សនាផ្ទាល់ គឺសុទ្ធសឹងតែមិនបានចុះឈ្មោះ ដោយពឹងផ្អែកលើសំណាងរបស់ពួកគេដែលចាប់បានសំបុត្រចូលទស្សនា ទើបបានជាមានចំនួនអ្នកចូលទស្សនាយ៉ាងច្រើនលើសលប់បែបនេះ។
លើសពីនេះ អ្នករៀបចំកម្មវិធី ហាក់ដូចជាមិនបានដោះស្រាយបញ្ហានេះ ដោយបែងចែកកន្លែងទំនេរ និង សន្តិសុខរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អនោះទេ។ យ៉ាងណាមិញ មុនពេលហេតុការណ៍ដ៏ហួសចិត្តដែលអ្នកចូលរួមលេចលាមកដាក់ខោ គឺមានការវាយតប់គ្នា និង រុញច្រានគ្នាទៅវិញទៅមក រហូតធ្វើឱ្យប៉ះពាល់ដល់តារាសិល្បៈនៅលើឆាក។
ហើយសកម្មភាពរបស់អ្នកទស្សនាទាំងនោះ ត្រូវបានគេចែកចាយពេញ Twitter ដោយមានអ្នកនិយមលេងក្នុងនោះនិយាយថា មានអ្នកគាំទ្រដែលបានទៅមើលហូរលាមកប្រឡាក់ពេញខោ និងអ្នកដែលនៅជិតនោះផងដែរ ហើយព្រោះតែក្លិនស្អុយទ្រាំមិនបាននេះ ទើបបានគេប្រជៀតគ្នាចេញចលាចលបែបនេះ៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!