ទីបំផុត! Hyolyn ដាច់ចិត្តទម្លាយមូលហេតុសាក់រូបឈើឆ្កាងដ៏ធំកណ្តាលចុងដង្ហើម
អាចនិយាយបានថា នេះជារឿងដែលអ្នកគាំទ្រតែងងឿងឆ្ងល់ជាយូរមកហើយអំពីរូបសាក់ឈើឆ្កាងរបស់តារាចម្រៀងស្រី Hyolyn ដែលបានបង្ហាញរូបសាក់ឈើឆ្កាងនៅចំកណ្តាលចុងដង្ហើមយ៉ាងគួរឱ្យចាប់អារម្មណ៍មួយនេះ។
យ៉ាងណាមិញ រូបសាក់ឈើឆ្កាងមួយនេះនៅតែជាចម្ងល់របស់អ្នកគាំទ្រតារាស្រី Hyolyn ប៉ុន្តែមិនទាន់មានអ្នកណាម្នាក់អាចដឹងទេថា នាងសាក់រូបនេះក្នុងគោលបំណងអ្វី គ្រាន់តែភាគច្រើនគេគិតថានាងគ្រាន់តែចង់បន្ថែមភាពទាក់ទាញលើខ្លួនប៉ុណ្ណោះ។
ទោះជាយ៉ាងណា ថ្មីៗនេះ Hyolyn ក៏ស្រាប់តែបង្ហោះសារនិយាយពីមូលហេតុនៅពីក្រោយការសាក់រូបឈើឆ្កាងដ៏ធំនៅចំកណ្តាលចុងដង្ហើមរបស់នាង ដោយនាងបាននិយាយថា នាងមានជំងឺទឹកដក់ក្នុងពោះតាំងពីកំណើត ហើយក៏ធ្លាប់ឆ្លងកាត់ការវះកាត់ច្រើនដងមកហើយដែរ។
ជំងឺស្ទះបំពង់ទឹកប្រមាត់ និង ពោះវៀននេះ បានធ្វើឱ្យនាងបន្សល់ទុកនូវស្លាកស្នាមដែលមើលឃើញច្បាស់ ទោះជាប្រឹងប្រែងយ៉ាងណាក៏មិនជិតស្នាមវះកាត់ច្រើនកាំបិតច្រើនដងនេះដែរ។ ទើបបានជានាងសម្រេចចិត្តសាក់រូបឈើឆ្កាងជានិមិត្តសញ្ញានៃភាពអត់ធ្មត់ និង មានទំនុកចិត្តលើខ្លួនឯង ក្នុងការតស៊ូជំនះឧបសគ្គក្នុងជីវិតកាលពីកុមារភាព៕