ប្តីប្រពន្ធតារាកូរ៉េ ៣ គូនេះ ត្រូវអ្នកគាំទ្រចាត់ទុកជាគូស្នេហ៍គំរូ សាងសុភមង្គលពេញបរិបូរក្នុងគ្រួសារ
នេះជារឿងដ៏រំភើបមួយសម្រាប់ក្រុមអ្នកគាំទ្ររបស់គូស្នេហ៍តារាកូរ៉េទាំង ៣ គូនេះ ដែលមានមនោសញ្ចេតនាដ៏ស៊ីជម្រៅយ៉ាងផ្អែមល្ហែមជាមួយគ្នា និង ជាគូស្នេហ៍គំរូជាងគេក្នុងវិស័យកម្សាន្ត K-Pop នាពេលកន្លងមក។
លើសពីនេះ ប្តី-ប្រពន្ធតារាកូរ៉េទាំង ៣ រូបនេះ បានទាក់ទាញប្រជាប្រិយភាព និង ការស្រឡាញ់ពេញចិត្តពីសំណាក់មហាជនអ្នកគាំទ្រជាច្រើន ព្រមទាំងជាប់ឈ្មោះក្នុងបញ្ជីគូស្នេហ៍ដ៏ល្បីល្បាញបំផុតប្រចាំវិស័យកម្សាន្ត K-drama ផងដែរ។
១. តារាសម្ដែង និង ចម្រៀងប្រុស Rain និង តារាសម្ដែងស្រី Kim Tae Hee
Rain និង Kim Tae Hee បានរៀបការជាមួយគ្នានៅក្នុងឆ្នាំ ២០១៧ បច្ចុប្បន្ន តារាទាំងពីរបានមានកូនចំនួន ២នាក់ជាចំណងអាពាហ៍ពិពាហ៍ ហើយអ្នកទាំងពីរត្រូវបានគេចាត់ទុកថាជា គូស្នេហ៍ដ៏គំរូមួយក្នុងវិស័យកម្សាន្ត K-Pop និងជាគ្រួសារដ៏មានសុភមង្គលផងដែរ។
២. តារាសម្ដែងប្រុស Hyun Bin និង តារាសម្ដែងស្រី Son Ye Jin
គូស្នេហ៍ Hyun Bin និង Son Ye Jin គឺចាប់ផ្តើមចេញពីដៃគូសម្ដែងក្នុងរឿងភាគដ៏ល្បី «Crash Landing on You» ចាក់ផ្សាយក្នុងឆ្នាំ ២០១៩។
កន្លងទៅប៉ុន្មានឆ្នាំក្រោយមក អ្នកទាំងពីរក៏បានប្រកាសថាកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើប គឺអ្នកទាំងពីរបានរៀបការបានប្រកាសរៀបការជាមួយគ្នានៅក្នុងឆ្នាំ ២០២២។ ហើយបច្ចុប្បន្នអ្នកទាំងពីរមានកូនម្នាក់ជាចំណងដៃផងដែរ។
៣. តារាសម្ដែងស្រី Park Shin Hye និង តារាសម្ដែងប្រុស Choi Tae Joon
សម្រាប់គូស្នេហ៍ Park Shin Hye និង Choi Tae Joon ក៏មិនចាញ់គូស្នេហ៍ទាំងពីរមុនដែរ។ តារាទាំងពីរបានប្រកាសរៀបការជាមួយគ្នានៅក្នុងឆ្នាំ ២០២២ ដោយមានការសាទរ និង ត្រេកអរខ្លាំងបំផុតពីសំណាក់ក្រុមអ្នកគាំទ្ររបស់ពួកគេ។ បច្ចុប្បន្ននេះ អ្នកទាំងពីរក៏មានកូនម្នាក់ជាចំណងដៃបំពេញក្តីសុខដល់ក្រុមគ្រួសារតូចរបស់ពួកគេផងដែរ៕