អ្នកគាំទ្រនឹកស្តាយកំពុងឡើងកូដក្រឺតៗ តួឯកប្រុសរឿង «Marry My Husband» ត្រៀមចូលបម្រើកងទ័ព
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ អ្នកគាំទ្ររបស់តារាសម្ដែងប្រុស Na In Woo ជាតួឯកប្រុសសង្ហាក្នុងរឿង «Marry My Husband» មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឮដំណឹងថា លោកនឹងត្រៀមចូលបម្រើជួរកងទ័ពក្នុងពេលឆាប់ៗនេះ។
ទោះជាយ៉ាងណាក៏ដោយ ខាងតំណាងរបស់តារាប្រុសរូបនេះ ក៏បាននិយាយថា Na In Woo បានស្នើសុំពន្យារពេលចូលយោធា ដោយចង់ទៅវិស្សិមកាលនៅក្រៅប្រទេស ជាការឱ្យរង្វាន់ខ្លួនឯងដែលទទួលបានជោគជ័យក្នុងរឿងភាគ «Marry My Husband» មុនពេលចូលបម្រើកងទ័ពដែលជាកាតព្វកិច្ចរបស់ប្រជាជនកូរ៉េខាងត្បូង៕