![(វីដេអូ) ដឹងតែកក្រើកហើយ! ឧកញ៉ា ខេមរៈ សិរីមន្ត សហការជាមួយប្រុសស្អាត Nick ចេញបទថ្មី ចង្វាក់វិញឡូយកប់សារី](https://www.popular.com.kh/wp-content/uploads/2024/02/Pn-4-9.jpg)
(វីដេអូ) ដឹងតែកក្រើកហើយ! ឧកញ៉ា ខេមរៈ សិរីមន្ត សហការជាមួយប្រុសស្អាត Nick ចេញបទថ្មី ចង្វាក់វិញឡូយកប់សារី
មួយរយៈចុងក្រោយនេះ តារាចម្រៀង និង ជាឧកញ៉ា ខេមរៈ សិរីមន្ត តែងបានបង្ហាញស្នាដៃបទថ្មីៗជាបន្តបន្ទាប់ ហើយរាល់បទចម្រៀងទាំងនោះតែងទទួលបានការគាំទ្រ និង សរសើរពីសំណាក់មហាជនមិនតិចឡើយ។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហើបដំណឹងថាឆាប់ៗខាងមុខលោក និង តារាចម្រៀងប្រុសវ័យក្មេងរបស់ថៃ គឺលោក Nick Kunnatib នឹងកាន់ដៃគ្នាច្រៀងរួមចម្រៀងមួយបទទុកជាចំណងដៃថ្មីសម្រាប់អ្នកគាំទ្រក្នុងឆ្នាំ ២០២៤។
ចំពោះការប៉ះគ្នាជាមួយនឹង Nick គឺលើកដំបូងហើយសម្រាប់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត តែកន្លងមកលោកក៏ធ្លាប់បានច្រៀងរួមនឹងតារាថៃច្រើនដួងផងដែរ។ បើនិយាយពី Nick វិញ អ្នកកំលោះរូបនេះគឺជាតារាប្រុសម្នាក់ដែលមានស្ទីលច្រៀងបែប Rock និង រ៉េប ហើយពេលនេះមកប៉ះជាមួយនឹងតារាជួរមុខស្រុកខ្មែរច្បាស់ជាអ្វីប្លែកឱ្យមហាជនទស្សនាជាពុំខាន ព្រោះតារាទាំងពីរសុទ្ធតែជាអ្នកមានសមត្ថភាពដូចគ្នា៕