អីយ៉ាស់! មិនមែន ១ មិនមែន ២ តែតារាចម្រៀង Original Song អេដដា ថាកូនប្រុសនាងកាត់ដល់ ៤ សាសន៍
បើគិតមកដល់ពេលនេះ រយៈពេលជាងមួយឆ្នាំមកហើយ ដែលតារាចម្រៀង Original Song អ្នកនាង អេដដា ទទួលបានចំណងដៃអាពាហ៍ពិពាហ៍ គឺកូនប្រុសមួយរូប។ ក្នុងនោះ កូនប្រុសដំបូងដែលជាតំណក់ឈាមរួមគ្នានឹងស្វាមីកូនកាត់អាមេរិក អ្នកនាង អេដដា ក៏បានដាក់ឈ្មោះកូនយ៉ាងពីរោះជាភាសាបរទេសថា Altas និង ភាសាខ្មែរថា នេត្រា។
ជាមួយនឹងវត្តមានកូនប្រុសគួរឱ្យស្រឡាញ់នេះ ថ្មីៗនេះ អ្នកនាង អេដដា បានបង្ហើរូបថតកូន និង ក្រុមគ្រួសារជាទីស្រឡាញ់ ក្នុងនោះនាងថែមទាំងបានបញ្ជាក់ថា អូននេត្រា កូនប្រុសអ្នកនាងជាកូនកាត់ ៤ សាសន៍។ ក្នុងនោះ ម្ចាស់បទ «ភ្លើង» រូបនេះបានរៀបរាប់ថា ៖ «ឃេីញអ៊ីចឹងទេ តែអូន នេត្រា កាត់បួនសាសន៍ ខ្មែរ ឡាវ អាមេរិក ចិន។ មេីលត្រកូលអូនផង ខ្សែតាន់»៕