ពេជ្រ ថៃ ទប់ចិត្តមិនបានរហូតលើកឡើងផាំងៗ ក្រោយមហាជនមួយចំនួនរិះគន់ថាអត់ធំទៅណានឹងគេ
ប្រិយមិត្តបានដឹងហើយថា ម្ចាស់ពាន The Voice Kid’s Cambodia រដូវកាលទី ១ ពេជ្រ ថៃ ពេលនេះបានធំពេញវ័យ ដោយបច្ចុប្បន្នអ្នកកំលោះរូបនេះអាយុប្រមាណជា ២០ ឆ្នាំហើយ ព្រោះកាលកន្លងទៅតារាចម្រៀងរូបនេះបានប្រឡងបញ្ចប់ថ្នាក់ទី ១២ រួចរាល់ផងដែរ។
សម្រាប់តារាចម្រៀង ពេជ្រ ថៃ កន្លងមកតែងទទួលបានការរិះគន់មិនដាច់ពីកម្ពស់ ដោយមានអ្នកគាំទ្រខ្លះតែងតែបង្អាប់ និង និយាយថាជាមនុស្សក្រិនមិនធំធាត់ឡើយ។ ជាមួយនឹងពាក្យរិះគន់ទាំងនេះមិនមែនមានតែម្តងឡើយសម្រាប់អ្នកកំលោះ ពេជ្រ ថៃ គឺរាល់ការបង្ហោះរូបរបស់គេតែងមានពាក្យទាំងនោះលេចឡើងមក។
ដោយទ្រាំនឹងពាក្យរិះគន់ដដែលៗមិនបាន កាលពីពេលថ្មីៗនេះ អ្នកកំលោះ ពេជ្រ ថៃ ស្រាប់តែចេញមកនិយាយផាំងៗថា ៖ «ពេលនេះខ្ញុំជឿហើយ ពុកម៉ែបងប្អូនខ្មែរមួយចំនួន តើខ្ញុំបោកអីគេ មិចដឹងច្បាស់ម៉្លេះ ហើយខ្ញុំបាននិយាយធ្វើអីប៉ះពាល់ដល់ពុកម៉ែបងប្អូនណាម្នាក់ទេ? ហេតុអីបាននិយាយបែបហ្នឹង ឬក៏ខ្ញុំបានធ្វើអីប៉ះពាល់ដល់សង្គមអត់? ហេតុអីបានបំបាក់ទឹកចិត្តខ្ញុំបែបនេះ? ឫចង់ឱ្យខ្ញុំចាកផុតពីលោកនេះ តាំងពីប្រឡងមកដល់ពេលនេះខ្ញុំមិនដែលតបត ឈ្លើយមិនគោរពចាស់ទុំឡើយ តែខ្ញុំនៅតែទទួលនូវពាក្យបែបនេះជានិច្ច! ចាំឱ្យច្បាស់ខ្ញុំមិនចុះចាញ់ឡើយ! ខ្ញុំនៅតែបន្តការងារដែលខ្ញុំស្រឡាញ់នេះរហូត»៕