កាន់តែចាស់កាន់តែស្វីត! រៀបការមានកូនធំទន្ទឹមខ្លួនហើយ លោក ព្រាប សុវត្ថិ និង ភរិយា នៅតែផ្អែមល្ហែមដូចទឹកឃ្មុំ
ក្រៅពីមានឈ្មោះជាតារាចម្រៀងដ៏មានប្រជាប្រិយភាពខ្ពស់ លោក ព្រាប សុវត្ថិ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកជាតារាដែលមានជីវិតគ្រួសារសមប្រកប ដែលជារឿយៗគេតែងតែឃើញរូបភាព ក៏ដូចជាវីដេអូពោរពេញទៅដោយភាពផ្អែមល្ហែមរបស់លោក និង ភរិយា នៅលើបណ្តាញសង្គមហ្វេសប៊ុក និង Tik tok មិនចាញ់គូស្នេហ៍ថ្មីថ្មោងនោះឡើយ បើទោះបីជារៀបការមកជាង ១០ ឆ្នាំក្តី។
ថ្វីដ្បិតមានវ័យច្រើន និង កូនកំលោះៗអស់ទៅហើយក្តី តែភរិយាកំពូលតារាចម្រៀងល្បីលោក ព្រាប សុវត្ថិ នៅតែក្មេង និង មានសម្រស់ស្រស់ស្អាត ជាពិសេសគឺមានអត្តចរិតល្អ ហើយថែមទាំងក្រមិចក្រមើមគួរឱ្យក្នាញ់ទៀតផង។
បើនិយាយពីជីវិតនេះទៀតសោត ក្រៅពីភាពផ្លែមល្ហែមហើយ ជីវិតគូលោក ព្រាប សុវត្ថិ និង ភរិយា ក៏ពុំដែលលេចឮមានភាពរកាំរកូសនឹងគ្នាម្តងណាដែរ។ លើសពីនេះទៀត ក្រុមគ្រួសាររបស់លោក ព្រាប សុវត្ថិ ក៏ត្រូវបានមហាជនគ្រប់ស្រទាប់សរសើរមិនដាច់ពីមាត់ និង បានលើកយកមកធ្វើជាគ្រួសារគំរូពីជីវិតរស់នៅឯកជនយ៉ាងមានសុភមង្គលថែមទៀតផង៕