![គុណបំណាច់ធំរបស់ប៉ុស្ដិ៍លេខ ៧ ធ្វើឱ្យ Mike ជ្រកក្រោមទ្រនំមួយនេះ ១៤ ឆ្នាំ មិនដាច់ចិត្តទៅណា](https://www.popular.com.kh/wp-content/uploads/2024/02/Pn-4-5.jpg)
គុណបំណាច់ធំរបស់ប៉ុស្ដិ៍លេខ ៧ ធ្វើឱ្យ Mike ជ្រកក្រោមទ្រនំមួយនេះ ១៤ ឆ្នាំ មិនដាច់ចិត្តទៅណា
Mike Pattaradet គឺជាតារាប្រុសជួរមុខម្នាក់ប្រចាំស្ថានីយទូរស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ។ កន្លងមកប្រិយមិត្តតែងបានឃើញការសម្ដែងរបស់អ្នកកំលោះរូបនេះជារឿយៗតាមរយៈរឿងភាគផ្សេងៗ ទម្រាំនឹងមានជីវិត និង ភាពល្បីល្បាញដូចបច្ចុប្បន្ននេះ តារាប្រុសរូបនេះក៏បានឆ្លងកាត់នូវបទពិសោធជីវិតមិនតិចនោះដែរ។
នេះបើនិយាយពីជីវិតសិល្បៈវិញ អ្នកកំលោះ Mike បានចាប់ផ្តើមចេញពីការចូលរួមប្រកួតកម្មវិធី Dutchie Boys & Girls ឆ្នាំ ២០០៦ ដោយកាលនោះតារាប្រុសរូបនេះពុំទទួលបានតំណែងជ័យលាភីលេខ ១ ឡើយ លោកបានត្រឹមតែលំដាប់រងទី ២ ប៉ុណ្ណោះ។ បន្ទាប់មកទៀត នៅឆ្នាំ ២០១១ កន្លងមក Mike បានបោះជំហានឈានជើងចូលប្រកួតម្តងទៀតនៅក្នុងកម្មវិធី Men’s Health Guys Challenge រហូតជាប់កុងត្រាកា្លយជាតារាសម្ដែងជាមួយនឹងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ទល់បច្ចុប្បន្ន។
ក្នុងនោះ បើគិតមកទល់ពេលនេះគឺមានរយៈពេល ១៤ ឆ្នាំហើយដែលអ្នកកំលោះ Mike បានជ្រកក្រោមទ្រនំប៉ុស្តិ៍លេខ ៧ ហើយកាលពីពេលថ្មីៗនេះលោកបានបន្តកុងត្រាជាមួយនឹងប៉ុស្តិ៍លេខ ៧ ដដែលហាក់មិនទៅណាឡើយ ព្រោះថាលោកល្បីល្បាញមានមុខមាត់ក៏ព្រោះតែក្រុមហ៊ុនមួយនេះ៕