![សមត្ថភាពពោរពាស! ប្រាសាទ ដាវីន អ្នកគាំទ្រជំរុញឱ្យចូលប្រកួត Miss Universe Cambodia](https://www.popular.com.kh/wp-content/uploads/2024/02/975.jpg)
សមត្ថភាពពោរពាស! ប្រាសាទ ដាវីន អ្នកគាំទ្រជំរុញឱ្យចូលប្រកួត Miss Universe Cambodia
បើនិយាយពីភាពល្បីឈ្មោះ និង ទេពកោសល្យក្នុងវិស័យដើរម៉ូដ ព្រមទាំងវិស័យបវរកញ្ញារបស់អ្នកនាង ប្រាសាទ ដាវីន មកដល់ពេលនេះ ដ្បិតតែអ្នកនាងមានស្វាមី និង កូន ១ ហើយក្តី តែអ្នកនាងនៅតែមានភាពជោគជ័យខ្លាំង រួមទាំងទទួលបានការងារថ្មីៗចូលមកជាបន្តបន្ទាប់ក្នុងវិស័យមួយនេះ។
ជាក់ស្ដែង កាលពីអំឡុងដើមឆ្នាំ ២០២៣ តារាបង្ហាញម៉ូដដ៏ល្បីឈ្មោះរូបនេះ ក៏ទទួលបានជ័យលាភីលំដាប់រងទី ៤ នៃកម្មវិធី Universal Woman International 2023 នៅទីក្រុងឌូបៃ។ លើសពីនេះ ស្រ្តីឯកចក្រវាលកម្ពុជារូបនេះ មានឱកាសទទួលបានសិទ្ធិជាអ្នកគ្រប់គ្រងរៀបចំកម្មវិធីធំៗដល់ទៅ ២ នោះគឺកម្មវិធី Miss Environment Cambodia និង Mister Friendship Cambodia ទៀតផង។
ដោយឡែក អ្វីកាន់តែចាប់អារម្មណ៍ខ្លាំងទៀតចំពោះ អ្នកម៉ាក់ដ៏មានទេពកោសល្យរូបនេះ ខណៈបានឃើញមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបានមើលឃើញពីសមត្ថភាពទេពកោសល្យ និង ភាពលេចធ្លោរបស់អ្នកនាង ថ្មីៗនេះ ក៏ផ្ទុះការជំរុញលើកទឹកចិត្តចង់ឱ្យអ្នកនាងចូលរួមប្រកួតបវរកញ្ញាម្ដងទៀតក្នុងកម្មវិធីដ៏អស្ចារ្យ Miss Universe Cambodia។
ខណៈនោះដែរ ក្រោយឃើញមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាគាំទ្រខ្លាំងបែបនេះ ក៏បានឃើញអ្នកនាង ប្រាសាទ ដាវីន ចែករំលែករូបភាព និង ភ្ជាប់ពាក្យឆ្លើយតបមួយឃ្លាថា ៖ «តិចទៅមែនឥលូវ»៕