![កាន់តែរំភើប! Dan បញ្ជាក់ច្បាស់លាស់ហើយ ទាយាទក្នុងផ្ទៃភរិយាបណ្ដូលចិត្តគឺជាកូនភ្លោះ](https://www.popular.com.kh/wp-content/uploads/2024/02/SP1-13.jpg)
កាន់តែរំភើប! Dan បញ្ជាក់ច្បាស់លាស់ហើយ ទាយាទក្នុងផ្ទៃភរិយាបណ្ដូលចិត្តគឺជាកូនភ្លោះ
កាលពីពេលថ្មីៗនេះ Dan Worrawech និង ភរិយារូបស្រស់ Pattieung បានប្រកាសដំណឹងល្អមួយប្រាប់ដល់មហាជនអ្នកគាំទ្ររបស់អ្នកទាំងពីរច្បាស់ៗថា ពេលនេះអ្នកទាំងពីរទទួលបានទាយាទដំបូងហើយ ក្រោយចាប់ដៃគ្នាចូលរោងការរយៈពេលជិតមួយឆ្នាំមក។
បន្ទាប់ពីទទួលបានកាដូដ៏ធំ និង មានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងជីវិតមួយនេះភ្លាម ឃើញថា គូស្វាមីមួយគូនេះហាក់ញញឹមបិទមាត់មិនជិតឡើយ ធ្វើឱ្យមហាជនទ្រាំមិនចំអន់មិនបាន និង ចង់ឃើញរូបភាពដែលអ្នកទាំងពីរក្លាយជាប៉ាម៉ាក់ក្មេងឆាប់ៗផងដែរ។
ជាមួយគ្នានោះដែរ ក្រោយប្រកាសដំណឹងល្អទី ១ មិនបានប៉ុន្មាន ពេលនេះ Dan Worrawech និង ភរិយារូបស្រស់ Pattieung ទទួលបានដំណឹងរំភើបទ្វេដងទៀតហើយ ក្រោយពិនិត្យឃើញថា កូនក្នុងផ្ទៃជាកូនភ្លោះ រហូតធ្វើឱ្យអនាគតប៉ាប៉ា Dan Worrawech ពោលទាំងញញឹមថា ៖ «ទីបំផុត! បានកូនភ្លោះពិតមែន រំភើបណាស់ អ្នកទាំងអស់គ្នារង់ចាំស្តាប់បន្តទៀតណាថា តើជាភេទស្រី ឬក៏ប្រុស»៕