ប្រឡូកលិល្បៈ ២៧ ឆ្នាំ! Aum ក្រាញធ្វើរាជិនីនៅប៉ុស្ដិ៍ទូរទស្សន៍លេខ ៧ មិនខ្ចីប្ដូរក្រុមហ៊ុន
រំឭកដល់ឈ្មោះ Aum Patchrapa ប្រិយមិត្តនិយមតាមដានសិល្បៈថៃមិនតិចនោះទេដែលបានស្គាល់នាង ព្រោះនាងជាតារាស្រីថៃម្នាក់ដែលមានឈ្មោះបោះសំឡេងខ្លាំងទាំងក្នុង និង ក្រៅប្រទេស។
បើនិយាយពីការងារសិល្បៈរបស់តារាស្រី Aum Patchrapa មហាជនមួយចំនួនប្រាកដជាបានជ្រាប ឯខ្លះទៀតមិនទាន់បានជ្រាបទេថា នាងចូលសិល្បៈដោយរបៀបណា ហើយរយៈពេលប៉ុន្មានឆ្នាំហើយនោះ ពោលគឺ នាងចូលសិល្បៈមកទល់ពេលនេះ ២៧ ឆ្នាំហើយ។
អ្វីដែលមិនគួរឱ្យជឿនោះ រយៈពេល ២៧ ឆ្នាំមកទល់ពេលនេះ តារាស្រី Aum Patchrapa មិនដែលផ្លាស់ប្តូរទ្រនំដ៏សែនកក់ក្តៅរបស់នាងឡើយ ពោលគឺ នាងចូលសិល្បៈដំបូងរស់នៅក្នុងទ្រនំប៉ុស្តិ៍ទូរទស្សន៍លេខ ៧ ពេលនេះនាងក៏នៅតែមិនប្រែប្រួលចិត្តឡើយ នៅតែជ្រកក្រោមម្លប់ប៉ុស្តិ៍លេខ ៧ ដដែល៕