បាត់មុខព្រោះរឿងអាស្រូវ ២ ឆ្នាំ! Deng Lun ប្រើជីវិតរស់នៅយ៉ាងសាមញ្ញ បើកហាងលក់ម្ហូបតាមអនឡាញ
អ្នកគាំទ្រពិតជាមានការនឹករឭកជាខ្លាំង បន្ទាប់ពីអតីតតារាសម្ដែងប្រុស Deng Lun បានចាកចេញពីសិល្បៈ ក្រោយពីលោកមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវគេចពន្ធលើប្រាក់ចំណូល ហើយត្រូវបានបាត់បង់ការងារក្នុងវិស័យសិល្បៈក្នុងប្រទេសចិនទាំ ងស្រុង។
យ៉ាងណាមិញ ក្រោយពីឈប់ពីសិល្បៈជាង ២ឆ្នាំ អតីតតារាប្រុសរូបនេះ កម្រនឹងបង្ហាញមុខនៅមុខកាមេរ៉ា និង បង្ហោះសកម្មភាពពីជីវិតឯកជនរបស់លោកនៅលើបណ្តាញសង្គមណាស់ ពោលគឺបាត់មុខសូន្យឈឹងតែម្ដង ធ្វើឱ្យតែទស្សនិកជន ក៏ដូចជាអ្នកគាំទ្រតាមរុករកព្យាយាមចង់ដឹងពីលោកជាខ្លាំង។
ហើយកាលពីពេលថ្មីៗនេះដែរ ស្រាប់តែបានដឹងដំណឹងមកថា Deng Lun បានបើកភោជនីយដ្ឋានមួយកន្លែង និង លក់ម្ហូបតាមអនឡាញ ដើម្បីរកប្រាក់ចំណូលចិញ្ចើមជីវិតប្រចាំថ្ងៃ។ ជាមួយគ្នានោះ គេក៏ឃើញសភាពរបស់លោកនាពេលបច្ចុប្បន្ន មើលទៅលោកចាស់ច្រើនជាងមុន ដោយសារតែនឿយហត់ច្រើន ហើយមិនសូវខ្វាយខ្វល់នឹងរូបសម្រស់ខ្លួនឯងដូចពីមុន៕