ច្បាស់ហើយ! ជ្រកក្រោមទ្រនំប៉ុស្តិ៍លេខ ៣ អស់ ១៨ ឆ្នាំ ពេលនេះ Mint លើកដៃលាមិនអាល័យ
កាលពីថ្ងៃនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ មហាជនផ្ទុះការចាប់អារម្មណ៍ចំពោះតារាសម្ដែងស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ នាង Mint Chalida បន្ទាប់ពីប្អូនប្រុសរបស់នាង គឺតារាប្រុស Mond បង្ហោះរូបភាពជាមួយគ្នានឹងគណៈគ្រប់គ្រងប៉ុស្តិ៍ GMM-TV ហើយសរសសេរថា Happy New Year 2024 ។
ជុំវិញរូបភាពនេះ ត្រូវបានអ្នកគាំទ្រសង្ស័យថា នៅឆ្នាំនេះ ស្រីស្រស់ Mint អាចនឹងចាកចេញពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃចូលសម្ដែងក្នុង GMM-TV ជាមួយនឹងប្អូនប្រុសវិញ ព្រោះថានៅឆ្នាំ ២០២៤ នេះនាងគឺត្រូវអស់កុងត្រានឹងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ហើយអាចនឹងមិនបន្តទៀតទេ។
ក្រោយពីមានការសង្ស័យមួយរយៈ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ តារាស្រីរូបនេះបានចេញមុខមកទម្លាយច្បាស់ៗហើយថា ៖ «នាងជ្រកកោននៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃមករយៈពេល ១៨ ឆ្នាំហើយ គឺប្រៀបដូចជាគ្រួសារទៅហើយ។ តាមពិតទៅនាងមិនបានបន្តកុងត្រាមមករយៈពេលមួយរយៈធំហើយ តែយ៉ាងណាក៏នៅតែមានរឿងចាក់ផ្សាយខ្លះៗដែរ។ ចំពោះហេតុផលដែលមិនបានបន្តព្រោះថា ឆ្នាំនេះសុំផ្តោតលើការរកស៊ី និង មានការងារផ្សេងៗច្រើនទៀតត្រូវធ្វើ»៕