តារាសម្ដែងស្រីចិនល្បីឈ្មោះ ២ រូបនេះ ធ្លាប់តែរាប់អានល្អូកល្អិន ឥលូវបែរជាមើលមុខគ្នាលែងចំ
បញ្ហារវាង Idol និង Idol របស់តារាសម្ដែងស្រីចិនល្បី ២ រូប គឺ Yang Mi និង Tiffany Tang បានធ្វើឱ្យក្រុមអ្នកគាំទ្ររបស់តារាទាំងពីរមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះធ្លាប់ឃើញអ្នកទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នា ប៉ុន្តែមិននឹកស្មានថាទំនាក់ទំនងរបស់ពួកគេឈានដល់ផ្លូវបំបែកសោះ។
នេះបើតាមការទម្លាយរបស់គណនី Weibo មួយបានបង្ហោះទំនាក់ទំនងអតីតមិត្តរួមអាជីព Yang Mi និង Tiffany Tang ថាអ្នកទាំងពីរមានទំនាស់ជាមួយគ្នាតាំងពីឆ្នាំ ២០១៥ សូម្បីតែចូលរួមក្នុងកម្មវិធីតែមួយជាមួយគ្នា ក៏ត្រូវក្រុមការងារចាត់ការបែងចែកកន្លែងអង្គុយដែរ។
លើសពីនេះ ក្រុមការងាររបស់តារាទាំងពីរ មិនត្រូវទាក់ទងគ្នាដែរ ហើយបុគ្គលិកមិនត្រូវលូកដៃចូលគ្នានោះទេ សូម្បីតែក្រោយឆាកក៏មិនត្រូវមានឱកាសជួបមុខគ្នាដែរ៕