តារាស្រីចិន ៥ រូបនេះ សម្រស់ស្អាត ទេពកោសល្យក៏បាន តែវាសនាអភ័ព្វឱបឈ្មោះជាមេម៉ាយទាំងវ័យក្មេង
សម្រាប់វិស័យភាពយន្តរបស់ចិន អ្នកគាំទ្រភាគច្រើនច្បាស់ជាបានដឹងអំពីរឿងទាក់ទងនឹងជីវិតឯកជនរបស់តារាស្រីចិនប៉ុន្មានរូប ដែលពួកគេបានសម្រេចលែងលះស្វាមី ដោយហេតុផលរៀងខ្លួនៗ។
យ៉ាងណាមិញ ព័ត៌មានបែកបាក់របស់តារាស្រីចិនទាំង ៥ រូបនេះកន្លងមក គឺពិតជាកក្រើកដល់វិស័យកម្សាន្តជាខ្លាំង ពិសេសទស្សនិកជនក៏ដូចជាក្រុមអ្នកគាំទ្រទូទាំងអាស៊ីមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែការលែងលះរបស់តារាស្រីរូបនេះ។
បើទោះជាប្រកាសលែងលះស្វាមីហើយក៏ពិត ប៉ុន្តែតារាស្រីទាំងនេះមិនបានបោះចោលក្តីស្រមៃដើរលើវិថីសិល្បៈនោះទេ។ លើ សពីនេះ ចាប់តាំងពីនាងត្រឡប់មកប្រើជីវិតនៅលីវវិញ ការងារក្នុងវិស័យសិល្បៈកាន់តែហក់ឡើងប្រជាប្រិយភាព ថែមទាំងទទួលបានការងារថតផ្សាយពាណិជ្ជកម្មជាច្រើនបន្តបន្ទាប់។
១. តារាសម្ដែងស្រីចិន Yang Mi
២. តារាសម្ដែងស្រីចិន Zhao Liying
៣. តារាសម្ដែងស្រីចិន Nancy Wu
៤. តារាសម្ដែងស្រីចិន Cecilia Cheung
៥. តារាសម្ដែងស្រីចិន Angela baby