ធ្លាប់ជាកំពូលតារាល្បី តែតារាប្រុសកូរ៉េ ៥ រូបនេះ ជ្រុលខ្លួនជាប់ក្នុងរឿងអាស្រូវគ្រឿងញៀន
បើនិយាយដល់តារាសិល្បៈនៅក្នុងវិស័យកម្សាន្តកូរ៉េខាងត្បូង អ្នកគាំទ្ររបស់ពួកគេតែងតែរំពឹងថាពួកគេអាចរក្សាបានភាពស្អាតស្អំ ដោយមិនចង់ឱ្យបង្កបញ្ហា ក៏ដូចជាពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មធ្ងន់ រួមទាំងការប្រើប្រាស់គ្រឿងញៀន និង អំពើហិង្សា។
ទោះជាយ៉ាងណាក៏ដោយ តារា K-Pop ទាំង ៥ រូបនេះ នៅតែគេចមិនផុតពីបទល្មើសមិនល្អទាំងនេះ ដល់ថ្នាក់ជ្រុលខ្លួនជាប់ក្នុងរឿងអាស្រូវគ្រឿងញៀន កប់អនាគតចោលរហូតងើបមុខលែងរួច ហើយអ្នកខ្លះថែមទាំងត្រូវជាប់ទោសក្នុងពន្ធនាគារទៀតផង។ ខាងក្រោមនេះគឺជាតារាប្រុសកូរ៉េទាំង ៥ នាក់ ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវគ្រឿងញៀន៖
១. តារាសម្ដែងប្រុស Yoo An In
២. តារាចម្រៀង T.O.P អតីតសមាជិក BIGBANG
៣. តារាចម្រៀង Seungri អតីតសមាជិក BIGBANG
៤. តារាសម្ដែង និង ចម្រៀងប្រុស Yoochun អតីតសមាជិក TVXQ
៥. តារាចម្រៀងប្រុស Psy