តារាកូរ៉េ ៥ រូបនេះ ដាច់ចិត្តលាចាកលោកទាំងវ័យក្មេង ធ្វើឱ្យអ្នកគាំទ្រស្តាយបោកខ្លួន
ច្រើនឆ្នាំកន្លងមកនេះ នៅក្នុងវិស័យកម្សាន្ត K-Pop របស់ប្រទេសកូរ៉េខាងត្បូង បានបាត់បង់តារាសិល្បៈវ័យក្មេងពេញដោយសមត្ថភាពច្រើននាក់ ដែលអ្នកគាំទ្រតែងហៅថា «Idols»។ យ៉ាងណាមិញ មូលហេតុដែលតារាប្រុសស្រីកូរ៉េ ៥ រូបនេះ បានលាចាកលោកទាំងវ័យក្មេង គឺភាគច្រើនកើតឡើងដោយសារតែមានសម្ពាធផ្លូវចិត្ត។ ការបាត់បង់តារាសិល្បៈពេញដោយសមត្ថភាពទាំងនេះ ធ្វើឱ្យមហាជនសម្ដែងការឈឺចាប់ សោកស្តាយជាពន់ពេក មិនគួរពួកគេដាច់ចិត្តលាអ្នកគាំទ្រគ្មានថ្ងៃវិលត្រឡប់វិញ។
១. តារាសម្ដែង និង ចម្រៀងប្រុស Moon Bin សមាជិក Astro (ស្លាប់នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ នៅអាយុ ២៥ ឆ្នាំ)
២. តារាចម្រៀង និង សម្ដែងស្រី Goo Hara សមាជិក KARA (ស្លាប់នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ អាយុ ២៨ ឆ្នាំ)
៣. តារាសម្ដែង និង ចម្រៀងប្រុស Cha In Ha សមាជិក Surprise U (ស្លាប់នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩ អាយុ ២៧ ឆ្នាំ)
៤. តារាចម្រៀងប្រុស Jonghyun មេក្រុម SHINee (ស្លាប់នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ អាយុ ២៧ ឆ្នាំ)
៥. តារាសម្ដែង និង ចម្រៀងស្រី Sulli សមាជិក f(x) (ស្លាប់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ អាយុ ២៥ ឆ្នាំ)