(វីដេអូ) ពូកែណាស់! ព្រះនាងតូច ជេនណា បកស្រាយចម្រៀងអូប៉េរ៉ា រួមជាមួយតារាចិនដ៏ល្បី
កាលពីថ្មីៗកន្លងទៅ ព្រះនាងតូច ជេនណា ត្រូវបានអញ្ជើញចូលរួមកម្មវិធី «Space Night» របស់ស្ថានីយទូរទស្សន៍ CCTV ដ៏ធំ និង ល្បីល្បាញរបស់ប្រទេសចិន ដែលព្រះនាងតូច បានបង្ហាញវត្តមានជាតារាចម្រៀងល្បីៗរបស់ចិនជាច្រើនរូប និង មានការសម្ដែងចម្រៀងដ៏ពិសេសរួមគ្នា។
ក្នុងនោះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រខ្មែរ មានការរំភើបចិត្ត និង មោទកភាពខ្លាំងចំពោះព្រះនាងតូច ខណៈបានឃើញការសម្ដែងចម្រៀងរបស់ទ្រង់រួមជាមួយនឹងកំពូលតារាល្បីរបស់ចិន ជាពិសេសគឺជាការសម្ដែងចម្រៀងប្រភេទអូប៉េរ៉ាយ៉ាងអស្ចារ្យ គឺបទ «You and Me» ដោយ ព្រះនាងតូច ច្រៀងបានយ៉ាងពីរោះរួមជាមួយតារាចម្រៀងអូប៉េរ៉ាដ៏ល្បីរបស់ប្រទេសចិន។
ជាមួយគ្នានោះដែរ ព្រះនាងតូច ជេនណា ក៏បានបង្ហាញព្រះទ័យរៀបរាប់ថា ៖ «នៅយប់នេះ ពុកម៉ែបងប្អូនទាំងអស់គ្នា និង បានទស្សនាទេពកោសល្យតារាបរទេសជាច្រើនដួង និង រូបខ្ញុំ។ សូមពុកម៉ែបងប្អូនរីករាយទស្សនាការសម្ដែងរបស់ខ្ញុំនូវបទ «អ្នក និងខ្ញុំ» ជាមួយតារាចម្រៀងអូប៉េរ៉ាដ៏ល្បីបំផុតរបស់ប្រទេសចិន ដែលបទចម្រៀងនេះជាបទអូឡាំពិច ទីក្រុងប៉េកាំងក្នុងឆ្នាំ 2008 ។ នេះជាកិត្តិយសដ៏ធំធេងសម្រាប់រូបខ្ញុំ ដែលបានចូលរួមបង្កើតក្ដីសុបិនក្នុងលំហអាកាសដ៏ស្រស់ស្អាតមួយជាមួយគ្នា ខ្ញុំសូមជូនវីដេអូនេះទៅកាន់បងៗបុគ្គលិកអាកាសយានិកគ្រប់រូបជាពិសេស»៕
សូមទស្សនាវីដេអូខាងក្រោម៖