(វីដេអូ) ម្នាក់មួយម៉ាត់មក! តើមានអនុស្សាវរីយ៍ល្អៗអ្វីខ្លះជាមួយ Rain និង HyunA ក្រោយចប់ការប្រគំតន្រ្តីដ៏ធំដើមឆ្នាំ ២០២៤ នៅកម្ពុជា?
កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ តារាចម្រៀងទោលដ៏ល្បីរបស់កូរ៉េ Rain និង HyunA បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ចូលរួមក្នុងការប្រគំតន្រ្តីដ៏ធំមួយដែលរៀបចំឡើងនៅទីក្រុងរណបកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
បើនិយាយដល់បរិយាយកាសក្នុងការប្រគំតន្រ្តីនារាត្រី មានចូលរួមទស្សនាពីមហាជនអ្នកគាំទ្រច្រើនកុះករ ពិតជាមានភាពអធិកអធមយ៉ាងខ្លាំង ពិសេសសំឡេងស្រែកហ៊ោកញ្ជ្រៀវពីសំណាក់ក្រុមអ្នកគាំទ្រកម្ពុជារបស់តារាប្រុសស្រីទាំងពីរ។
ទោះជាយ៉ាងណា ក្រោយបញ្ចប់ការប្រគំតន្រ្តីនៅកម្ពុជា Rain និង HyunA ក៏បានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ និង ភាពសប្បាយពេញដោយស្នាមញញឹមទៅកាន់អ្នកគាំទ្រកម្ពុជារបស់ពួកគេទាំងអស់នៅដើមឆ្នាំ ២០២៤ នេះផងដែរ។ ទន្ទឹមគ្នានេះ តើអ្នកគាំទ្រមានអនុស្សាវរីយ៍ល្អៗអ្វីខ្លះជាមួយ Idol ទាំងពីរ?
ទស្សនាវីដេអូខាងក្រោមនេះ៖
ប្រភពរូបភាព និង វីដេអូ៖ K-Pop World