ផ្អើលទាំងព្រឹក! ស្ងាត់ៗ សូដា នីតា ប្រកាសក្ដែងៗថាមិត្ត ៣០ ឆ្នាំ គឺតារាស្រី ព្រីម មន្ថា ជំពាក់បំណុលមិនព្រមសង
កន្លងមក មហាជនអ្នកនិយមតាមដានរឿងរ៉ាវជីវិតឯកជនរបស់តារាស្រី សូដា នីតា ច្បាស់ជាធ្លាប់បានជ្រាបមកហើយពាក់ព័ន្ធបញ្ហាលុយកាក់ និង បំណុលរបស់អ្នកនាង ដោយអ្នកនាងបានទម្លាយជារឿយៗនូវកូនបំណុលដែលជំពាក់មិនសង មានទាំងអ្នករកស៊ី និង មិត្តក្នុងសិល្បៈមួយចំនួន។
តួយ៉ាង នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ នេះ អ្នកនាង សូដា នីតា ស្រាប់តែបានបង្ហោះសារភ្ញាក់ផ្អើលទាំងព្រឹកមួយ ដោយអ្នកនាងបានប្រកាសប្រាប់ថាមិត្តរាប់អានគ្នា ៣០ ឆ្នាំរបស់ខ្លួនម្នាក់ គឺតារាស្រី ព្រីម មន្ថា បានពាក់ព័ន្ធនឹងរឿងបំណុលជាមួយខ្លួនមិនព្រមសង។
ក្នុងនោះ អ្នកនាង សូដា នីតា បានរៀបរាប់ថា ៖ «បងប្អូនសមទេ ជំពាក់លុយហើយនៅធ្វើអ៊ីចឹងដាក់ទៀត? ព្រីម មន្ថា ជាតារាចម្រៀង និង សម្តែង លុយមិនសងរាប់ឆ្នាំហើយ ប្លុកខ្ញុំទៀត ល្អតើ! ចាំជួបគ្នានៅតុលាការមិត្ត ៣០ ឆ្នាំ។ សុំសង ១ ខែ ១០០$ (ព្រមហើយ) តែមិនសង ហើយខ្លាំង»៕