Cris ប្រាប់ទាំងអៀនថា ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ឆ្នាំនេះអត់ទំនេរទេ ជាប់ណាត់ជាមួយសង្សារក្រៅសិល្បៈ
តារាសម្ដែង Cris Horwang មិនត្រឹមតែមានសមត្ថភាពខាងការសម្ដែងមួយមុខទេ តែបើនិយាយពីការដើរម៉ូដ ឬការងារជាពិធីការិនីវិញ គឺ Cris មានជំនាញ និង ទទួលបានការគាំទ្រមករហូត។
ដ្បិតថា តារាសម្ដែងស្រី Cris មានឈ្មោះបោះសំឡេងជោគជ័យក្នុងជីវិតសិល្បៈ តែបើសង្កេតទៅលើជីវិតឯកជនរបស់នាងវិញ ជាពិសេសនោះគឺរឿងបេះដូង អ្នកគាំទ្រតែងចង់ដឹងថា តើបុរសរូបណាដែលនឹងទទួលបានបេះដូងរបស់នាងទៅថ្នមថែ។ ក្នុងនោះ Cris ធ្លាប់បាននិយាយជាច្រើនដងពាក់ព័ន្ធទៅនឹងរឿងនេះ ដោយ Cris ធ្លាប់បាននិយាយថាមិនសូវជាចង់និយាយពីរឿងស្នេហាទេ ព្រោះបើនិយាយហើយចុងក្រោយប្រាប់ម្ដងទៀតថាបែកគ្នា ដូចនេះមិនចង់និយាយច្រើនបើមិនទាន់ច្បាស់លាស់។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Cris បានធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសធ្វើឱ្យមហាជនចាប់អារ្មណ៍ជាមួយដំណើរកម្សាន្តមួយនេះ ដោយសារតែ Cris ទៅជាមួយមិត្តភក្តិ និង មនុស្សពិសេស ដែលគេគិតថាជាអ្នកមកស្អំបេះដូងថ្មី។ តារាសម្ដែងស្រី Cris បាននិយាយពីដំណើរកម្សាន្តមួយនេះថា៖ «មិនមានរូបថតគូជាមួយគ្នា ព្រោះចង់ផ្ដល់ឯកជនភាពឱ្យគាត់ ដោយសារគាត់មិនមែនជាអ្នកក្នុងរង្វង់សិល្បៈ»។ ក្នុងនោះ Cris ក៏បានបន្ថែមទៀតថា ៖ «បុណ្យនៃសេចក្ដីស្រឡាញ់អត់ទំនេរទេ មានណាត់ហើយ»៕