(វីដេអូ) រៀបការបាន ១ ខែ ហ៊ិន ច័ន្ទនីរ័ត្ន គិតគូរឿងយកទាយាទស្នងត្រកូលដល់ទៅ ៣ នាក់
គិតមកដល់ពេលនេះ រយៈពេលជាង ១ ខែហើយ ដែលពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង គូដណ្ដឹងរូបសង្ហា បានក្លាយជាស្វាមីភរិយា ដោយបានរៀបចំកម្មវិធីអាពាហ៍ពិពាហ៍តាមប្រពៃណីយ៉ាងធំអធិកអធម កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ។
ក្រោយពីរៀបការរួច ឃើញថា ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមី កំពុងចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល ដែលស្ដែងពីក្ដីសុខឈ្មោះជាប្ដីប្រពន្ធដ៏ផ្អែមល្ហែម ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបង្ហាញចិត្តច្រណែនផងដែរ។
ដោយឡែក ក្រោយរៀបការសាងជីវិតគ្រួសារជាប្ដីប្រពន្ធដ៏មានសុភមង្គល ថ្មីៗនេះ ក៏បានឃើញអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញវីដេអូដែលរៀបគម្រោងយកទាយាទស្នងត្រកូលហើយ ដែលតាមរយៈការលេងទាយតាមវីដេអូ TikTok នាង និង ស្វាមី បង្ហើបចង់បានកូនរហូត ៣ នាក់ទៀតផង៕