(វីដេអូ) ត្រៀមឬនៅ? យប់មិញនេះ តារាកូរ៉េល្បី HyunA និង Rain ធ្វើដំណើរមកដល់កម្ពុជាហើយ
កាលពីយប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ តារាចម្រៀងទោលប្រុសស្រីដ៏ល្បីរបស់កូរ៉េ Rain និង HyunA បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីត្រៀមសម្ដែងក្នុងការប្រគំតន្រ្តីដ៏ធំដែលធ្វើឡើងនៅកោះពេជ្រ ក្នុងទីក្រុងភ្នំពេញ។
យ៉ាងណាមិញ ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជារបស់តារាប្រុសស្រីទាំងពីររូបនេះ ហាក់ដូចជារក្សាជាលក្ខណៈឯកជន ដោយបានចេញតាមច្រក VIP នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកគាំទ្រកម្ពុជារបស់ពួកគេនៅតែអាចមានឱកាសបានទទួលស្វាគមន៍តារាទាំងពីរ ដែលបានមកកាន់កម្ពុជា ជាមួយនឹងក្តីត្រេកអរ និង គាំទ្រយ៉ាងកក់ក្តៅ៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!