កូនអាយុ ១ ខួបទៅហើយ Ice Apitsada នៅមិនទាន់បង្ហាញមុខស្វាមីជាសាធារណៈ ព្រោះជឿគ្រូទាយ
មកទល់ពេលនេះកូនស្រីមានអាយុ ១ ខួបទៅហើយ តែ Ice Apitsada ហាក់នៅពុំទាន់បង្ហាញមុខស្វាមីបណ្តូលចិត្តឱ្យអ្នកគាំទ្របានឃើញឡើយ បើទោះបីជាមហាជនជាច្រើនទទូចចង់ឃើញមុខស្វាមីបរទេសរបស់នាងយ៉ាងណាក៏ដោយ។
ដូចដែលប្រិយមិត្តបានដឹងហើយថា ដ្បិតតារាស្រី Ice មានផ្ទៃពោះពុំទាន់ចូលរោងការតាមប្រពៃណីក្តី ក៏មហាជនមិនមានការរិះគន់អ្វីទៅកាន់នាងដែរ ព្រោះនាងមានស្វាមីបរទេស ដូចនេះរឿងមានកូនមុនរៀបការជារឿងធម្មតានៃវប្បធម៌អឺរ៉ុប។
ដោយឡែក ថ្មីៗនេះ ក្នុងបទសម្ភាសមួយតារាស្រី Ice បានទម្លាយឱ្យដឹងពីមូលហេតុដែលនាងមិនបង្ហាញមុខស្វាមីជាសាធារណៈថា ៖ «តាមការមើលគ្រូទាយរបស់នាងគឺប៉ះជើងលេខមិនសូវល្អ ប្រសិនបើនាងទម្លាយមុខស្វាមី និង រៀបចំពិធីរៀបការនាពេលនេះនឹងអាចមានរឿងកើតឡើងក្នុងជីវិត ទើបនាងជឿមិនទាន់អាចបើកមុខឱ្យមហាជនដឹងបាន។ ណាមួយសម្រាប់ស្វាមីនាងជាមនុស្សចូលចិត្តជីវិតឯកជនផង មិនសូវជាចូលចិត្តបណ្ដាញសង្គមប៉ុន្មានឡើយ ដូចនេះនាងក៏សម្រេចចិត្តតាមគំនិតស្វាមីដូចគ្នា»៕