គគ្រឹកគគ្រេងណាស់! យប់មិញមង្គលការ សុត្ថិឌី ធារីកា សុទ្ធតែតារាល្បីៗចូលរួមកុះករ ម្នាក់ៗតែងខ្លួនស្អាតខ្លាំង
កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ តារាចម្រៀងស្រីរាងតូចច្រឡឹង សុវត្ថិឌី ធារីកា បានដឹកដៃគូស្នេហ៍ចូលរោងការសាងឈ្មោះជាប្តីប្រពន្ធស្របច្បាប់ហើយ ក្រោយពីបានទាក់ទងមើលចិត្តគ្នាបាន ៣ ឆ្នាំ។
ក្នុងពិធីមង្គលការរបស់កញ្ញា សុវត្ថិឌី ធារីកា និង ស្វាមីកាលពីម្សិលមិញនេះ មិនថាពេលព្រឹកមានការរៀបចំតាមបែបប្រពៃណី និង ពិធីពិសាភោជនីយអាហារពេលល្ងាច គឺមានការចូលរួមជាច្រើនពីសំណាក់ភ្ញៀវកិត្តិយស រួមមានសិល្បករ សិល្បការិនីល្បី ព្រមទាំងអ្នកមានមុខមាត់នៅក្នុងសង្គមថែមទៀតផង។
បើក្រឡេកទៅមើលពីទិដ្ឋភាពទាំងមូលក្នុងរោងជ័យនៃថ្ងៃមង្គលនេះវិញ គេសង្កេតឃើញថាមានការរៀបចំឡើងយ៉ាងស្រស់ស្អាត ប្រណីត មានការរចនានូវក្បាច់ខ្មែរ និង រំលេចទៅដោយផ្កាកុលាបជាច្រើនទង រឹតតែធ្វើឱ្យមង្គលការមួយនេះកាន់តែមានភាពលេចធ្លោ ទទួលបានការសរសើរពីសំណាក់មហាជន៕