កំពុងនៅ Single តែស្ងាត់ៗកំលោះសង្ហា Blue ទម្លាយលក្ខណៈមនុស្សស្រី ដែលចង់បានជាប្រពន្ធ
ប្រិយមិត្តអ្នកដែលនិយមតាមដានតារាថៃច្បាស់ជាបានស្គាល់រួចមកហើយ តារាសម្ដែងប្រុសវ័យក្មេងលោក Blue Pongtiwat ដែលជាតារាពន្លកថ្មីកំពុងទទួលបានការគាំទ្រខ្លាំងពីមហាជននាពេលនេះ។ Blue គឺតារាប្រុសម្នាក់មានរូបសម្រស់ស្រស់សង្ហា ដែលមហាជនអ្នកគាំទ្រតែងតែលង់ចិត្ត កួចស្រឡាញ់ស្ទើរគ្រប់ៗគ្នា។
ដោយឡែក បើនិយាយពីរឿងរ៉ាវបេះដូងវិញ អ្នកកំលោះ Blue ពុំធ្លាប់បង្ហើបឡើយថាមានទំនាក់ទំនងជាមួយអ្នកណា ដោយបច្ចុប្បន្ន Blue កំពុងតែរីករាយនូវជីវិត Sigle របស់គេ។ ជារឿយៗអ្នកកំលោះ Blue តែងបានបង្ហាញពីជីវិតបែបឯករាជ្យដើរទៅណាមកណាតែម្នាក់ឯងរបស់គេនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមមិនដែលជាដាច់ឡើយ។
យ៉ាងណាមិញ ដ្បិតថាមិនមានអ្នកស្អំបេះដូងមែន តែថ្មីៗនេះ Blue បានទម្លាយពីលក្ខណៈមនុស្សស្រីដែលខ្លួនស្រឡាញ់ទៅកាន់មហាជន។ ក្នុងនោះ តារាសម្ដែងវ័យក្មេងរូបនេះបានឱ្យដឹងថា ៖ «សម្រាប់លោកចំពោះរឿងអាយុគឺមិនខ្វល់ឡើយ ចាស់ជាងក៏បាន ក្មេងជាងក៏បានសំខាន់គឺការយល់ចិត្តគ្នា និយាយគ្នាដឹងរឿង ជាមនុស្សស្រីដែលអត្តចរិតល្អ ចំពោះវ័យគឺមិនសំខាន់ទេយ៉ាងម៉េចក៏បាន»៕