មង្គលការ សុវត្ថិឌី ធារីកា និង ស្វាមី លេចវត្តមានថ្នាក់ដឹកនាំសំខាន់ៗ និងអ្នកមានមុខមាត់ក្នុងសង្គមច្រើនកុះករ
នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ នេះ គឺជាថ្ងៃវេលាល្អរៀបចំកម្មវិធីអាពាហ៍ពិពាហ៍តាមប្រពៃណីយ៉ាងអធិកអធមរបស់តារាចម្រៀងស្រី សុវត្ថិឌី ធារីកា និង ស្វាមីរូបសង្ហាលោក ពូ សុផានិត ស្ថិតនៅអគារដ៏ធំស្កឹមស្កៃ OCIC រាជធានីភ្នំពេញ។
បើក្រឡេកទៅមើលពីទិដ្ឋភាពទាំងមូលក្នុងរោងជ័យនៃថ្ងៃមង្គលនេះវិញ គេសង្កេតឃើញថាមានការរៀបចំឡើងយ៉ាងស្រស់ស្អាត ប្រណីត មានការរចនានូវក្បាច់ខ្មែរ និង រំលេចទៅដោយផ្កាកុលាបជាច្រើនទង រឹតតែធ្វើឱ្យមង្គលការមួយនេះកាន់តែមានភាពលេចធ្លោ ទទួលបានការសរសើរពីសំណាក់មហាជន។
អ្វីដែលពិសេស នៅក្នុងពិធីកាត់សក់បង្កក់សិរីរបស់គូស្វាមីភរិយាថ្មីមួយគូនេះដែរ ក៏បានឃើញវត្តមាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវ យឹម ឆៃលីន បង្ហាញវត្តមានដ៏ខ្ពង់ខ្ពស់ចូលរួមកាត់សក់ដល់កូនប្រុសស្រីបង្កើនសិរីសួស្ដី ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ សិល្បករ សិល្បការិនីក្នុងរង្វង់សិល្បៈចូលរួមយ៉ាងច្រើនកុះករ៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖