អ្នកគាំទ្រលាន់មាត់! ជាតារាល្បីកក្រើកប្រទេស តែ Nadech បែរទៅណាមកណា ជិះតែម៉ូតូឌុប និង តាក់ស៊ី
សម្រាប់តារាសម្ដែងជួរមុខ លោក Nadech អាចនិយាយបានថា ជាតារាប្រុសម្នាក់ដែលទទួលបាននូវប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ មិនថាក្នុង ឬ ក្រៅស្រុកនោះទេ ដោយសារទេពកោសល្យ និង រូបសម្រស់ដ៏ស្រស់សង្ហារបស់លោក។
ជាទូទៅ បើគេនិយាយពីតារាល្បីណាមួយ ភាគច្រើនគេតែងឃើញអ្នកទាំងអស់នោះលេងឫកពា ប្រកាន់ខ្លួន ព្រោះគិតថាខ្លួនជាបុគ្គលល្បី។ យ៉ាងណាមិញ បើងាកទៅមើលតារាសម្ដែងប្រុសជួរមុខលោក Nadech ឯណោះវិញ ថ្វីដ្បិតតែលោកជាតារាល្បី មានប្រជាប្រិយភាព តែតារារូបនេះហាក់មិនប្រកាន់ខ្លួន លេងឫកពាអ្វីឡើយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គេឃើញថារាល់ការធ្វើដំណើរទៅណារបស់អ្នកកំលោះរូបនេះ តែងតែប្រើមធ្យាបាយសាធារណៈ ដូចជា Taxi , ម៉ូតូឌុប និង រថភ្លើង BTS ជាដើម កម្រណាស់ដែលតារាប្រុសរូបនេះ ជិះឡានទំនើបម៉ាកល្បីទៅណាមកណានោះ។ ជារឿយៗ មហាជនតែងតែជួប Nadech តាមទីសាធារណៈ ហើយក៏តែងលាន់មាត់សរសើរថា ជាតារាល្បីតែមិនឆ្មើងឆ្មៃ មានតែរាក់ទាក់ដាក់អ្នកគាំទ្រមុនទៀតផង៕