ទើបដឹង! Boss Tonon ធ្លាប់ឆ្លងកាត់ការប្រកួតមួយនេះ មុនក្លាយជាតារាសម្ដែងមានគេស្គាល់ដល់សព្វថ្ងៃ
រំឭកដល់ឈ្មោះ Boss Tonon មហាជនអ្នកគាំទ្រខ្សែភាពយន្តភាគថៃ ប្រាកដជាបានស្គាល់ហើយ ព្រោះតារាប្រុសសង្ហារូបនេះ លេចមុខក្នុងរឿងភាគបុរាណ និង សម័យរបស់ថៃមិនតិចនោះឡើយ ដោយភាគច្រើនជាតួឯកតែម្តង។
បើងាកមកមើលប្រជាប្រិយភាពរបស់លោកនាពេលនេះវិញ ក៏ហាក់នៅតែទទួលបានការគាំទ្រដដែលពីសំណាក់មហាជន បើទោះបីជាពេលនេះ លោកបានបញ្ចប់កុងត្រាជាមួយប៉ុស្តិ៍លេខ ៧ ក្លាយជាតារាសម្តែងឯករាជ្យហើយក៏ដោយ។
ដោយឡែក រឿងរ៉ាវការងារជីវិតបច្ចុប្បន្នរបស់ Boss Tonon មហាជនច្រើនហើយដែលបានជ្រាប និង ស្គាល់ តែអ្វីដែលមហាជនមួយចំនួនមិនទាន់បានដឹងនោះ គឺប្រវត្តិសិល្បៈដំបូងដែលនាំឱ្យអ្នកកំលោះ Boss Tonon មានកេរ្តិ៍ឈ្មោះល្បីមកទល់សព្វថ្ងៃ។
តារាសម្ដែង Boss Tonon ដំបូងឡើយ លោកគ្រាន់តែជាមនុស្សសមញ្ញម្នាក់ចូលប្រកួតនៅក្នុងកម្មវិធី Friday The Idol Project 2010 ប៉ុណ្ណោះ ដោយពេលនោះ លោកទទួលបានជ័យលាភីលេខ ១។ បន្ទាប់មកមិនយូរប៉ុន្មាន លោកក៏ទទួលបានឱកាសពីអ្នកគ្រប់គ្រងល្បី A Supachai នាំចូលទៅសម្តែងក្នុងប៉ុស្តិ៍លេខ ៧ រហូតក្លាយជាតួល្បីមកទល់ឆ្នាំ ២០១៨ ទើបតារាប្រុសរូបនេះ បញ្ចប់កុងត្រាជាមួយប៉ុស្តិ៍លេខ ៧ ក្លាយជាតារាសម្តែងឯករាជ្យ៕