អស្ចារ្យណាស់! មាន សូនីតា ត្រូវបានអញ្ជើញធ្វើជាគណៈកម្មការពិព័រណ៍គ្រឿងអលង្ការ និង ត្បូង លំដាប់ថ្នាក់អន្តរជាតិ
បើនឹកភ្នកដល់តារាស្រីដែលនិយមដើរលេងក្រៅប្រទេស ចូលចិត្តភ្លក់មុខម្ហូបឆ្ងាញ់ៗ មហាជនក្នុងប្រទេសច្បាស់ជាស្គាល់ជាក់ជាមិនខាន កញ្ញា មាន សូនីតា។
តារាស្រី មាន សូនីតា មិនត្រឹមតែល្បីឈ្មោះក្នុងវិស័យសិល្បៈនោះទេ តែរាជនីក្រមារូបនេះ ក៏ត្រូវបានគេចាត់ទុកថាជាតារាស្រី ដែលតែងតែបង្ហាញនូវអរិយធម៌ វប្បធម៍ខ្មែរទៅកាន់មហាជនទាំងក្នុង និងក្រៅប្រទេសផងដែរ។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗ កន្លងទៅនេះ កញ្ញា មាន សូនីតា ទទួលបានឱកាសការងារដ៏ធំមួយ ដោយត្រូវបានសមាគមពាណិជ្ជករគ្រឿងអលង្ការ និង ត្បូងមានតម្លៃនៅកម្ពុជា អញ្ជើញកញ្ញាចូលរួមធ្វើជាគណៈកម្មការក្នុងកម្មវិធី « នារីឯកគ្រឿងអលង្ការ និង ត្បូងអន្តរជាតិ » លើកទី ១ ប្រចាំប្រទេសកម្ពុជាទៀតផង៕