បាត់មុខលើកញ្ចក់ទូរទស្សន៍យូរ អតីតពិធីការិនី សុខា សុធានី លេចមុខក្នុងមង្គលការ សុវត្ថិឌី ធារីកា ផ្អើលអ្នកគាំទ្រ
ប្រិយមិត្តច្បាស់ជានៅចាំបានជាក់ជាពុំខានពីវត្តមានពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ គឺអ្នកនាង សុខា សុធានី ដែលពេលនេះអ្នកនាងបានលាលែងពីអាជីពជាពិធីការិនីហើយ ដោយត្រឡប់បើកជំនួញលើអនឡាញ និង បំពេញការងារជាអ្នកគ្រូពេទ្យរបស់អ្នកនាងវិញ។
បន្ទាប់ពីបាត់មុខមកជាច្រើនឆ្នាំ អ្នកនាង សុខា សុធានី បានធ្វើឱ្យអ្នកគាំទ្រជាច្រើននឹករឭកយ៉ាងខ្លាំង និង ចង់ដឹងពីសុខទុក្ខ ព្រោះកន្លងមកអ្នកនាងគឺជាអ្នកអធិប្បាយម្នាក់មានសំឡេងពីរោះ និង មានទឹកដមផ្អែម ដែលធ្វើឱ្យអ្នកទស្សនាស្តាប់ហើយពេញចិត្ត និង ស្រឡាញ់នូវការរៀបរាប់របស់អ្នកនាង។
យ៉ាងណាមិញ ក្រោយបាត់មុខយ៉ាងយូរពីកញ្ចក់ទូរទស្សន៍ ស្រាប់តែនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ នេះ អ្នកគាំទ្របានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញវត្តមានអតីតពិធីការិនី អ្នកនាង សុខា សុធានី ចូលរួមក្នុងកម្មវិធីមង្គលការរបស់តារាចម្រៀងតូចច្រឡឹងគឺ សុវត្ថិឌី ធារីកា ធ្វើឱ្យមហាជនបង្ហាញក្តីនឹករឭកទៅកាន់អ្នកនាងព្រោងព្រាត។
ជាមួយការបង្ហាញវត្តមានលើកនេះ គេសង្កេតឃើញអ្នកនាង សុខា សុធានី នៅតែស្រស់ស្អាតខ្លាំង ហើយមានភាពទាក់ទាញដដែល មិនចាញ់ពេលដែលអ្នកនាងកំពុងចាប់អាជីពជាពិធិការិនីនោះឡើយ៕