ដេញពេលាត្រូវថ្ងៃគ្នាល្អណាស់! តារាចម្រៀងប្រុសស្រីពីររូប ចូលរោងការចំថ្ងៃតែមួយ
នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ នេះ តារាចម្រៀងប្រុសស្រីល្បីឈ្មោះពីររូប បានរៀបចំពិធីមង្គលការប៉ះថ្ងៃតែមួយ គឺ តារាចម្រៀងប្រុសលោក ស៊ូលី ផេង និង តារាចម្រៀងស្រី សុវត្ថិឌី ធារីកា។
សម្រាប់តារាចម្រៀងប្រុសលោក ស៊ូលី ផេង ដែលមហាជនអ្នកគាំទ្រតែងតែឮសំឡេងលោក តាមរយៈបទចម្រៀងមនោសញ្ចេតនាស្នេហាបែបឈឺចាប់ ជាច្រើនបទកន្លងមក ទីបំផុតលោក ស៊ូលី ផេង បានដឹកដៃអនាគតភរិយាដែលមានឈ្មោះថា ឡេង វល័ក្ខ ជាអ្នកក្រៅសិល្បៈ ចូលរោងការតាមប្រពៃណីខ្មែរហើយ ហើយបើក្រឡែកទៅមើលកូនកំលោះ និង កូនក្រមុំ ពិតជាស្រស់ស្អាតស្រស់សង្ហា ព្រមទាំងស័ក្តិសមគ្នាខ្លាំងណាស់។
ងាកមកតារាចម្រៀងតូចច្រឡឹង សុវត្ថិឌី ធារីកា និង ស្វាមីគឺលោក ពូ សុផានិត ដែលជាអ្នកក្រៅសិល្បៈ ក្រោយមើលចិត្តគ្នាជាច្រើនឆ្នាំ ទីបំផុតអ្នកទាំងពីរបានដឹងដៃគ្នាចូលរោងជ័យ ក្រោមវត្តមានចូលរួមពីក្រុមគ្រួសារទាំងសងខាង និង តារាចម្រៀង តារាសម្ដែងទាំងចាស់ក្មេងបានអញ្ជើញចូលរួម ក្នុងពិធីមង្គលការរបស់តារាចម្រៀងសុវត្ថិឌី ធារីកា ដែលរៀបចំឡើងយ៉ាងអធិកអធម៕