ផ្អើលចចាមអារ៉ាមថា Nine វាយឫកមិនព្រមថតរូបជាមួយអ្នកគាំទ្រ ឥលូវ លោកចេញមុខបកស្រាយហើយ
Nine Naphat ជាតារាប្រុសម្នាក់ដែលកំពុងតែមានសន្ទុះការគាំទ្រខ្លាំងណាស់ពីសំណាក់មហាជនទាំងក្នុង និង ក្រៅប្រទេស ពិសេស រឿងដែលលោកសម្តែងជាមួយគូស្នេហ៍សម្លាញ់ចិត្ត Baifern តែម្តង។
ដោយឡែក ទន្ទឹមនឹងប្រជាប្រិយភាពកំពុងតែឡើយ ស្រាប់តែថ្មីៗនេះ មានការលេចឮពីអ្នកគាំទ្រមួយចំនួនលើកឡើងថា មានតារាឯកប្រុសម្នាក់ វាយឫកខ្លាំង ពេលអ្នកគាំទ្រសុំថតបែរជាបោះសម្តីថា សុំពេលផ្ទាល់ខ្លួន ដោយមហាជនមួយចំនួនគិតថាជា តារាប្រុស Nine Naphat។
យ៉ាងណាមិញ បន្ទាប់ពីមានពាក្យចចាមអារ៉ាមបែបនេះ ស្រាប់តែនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ អ្នកកំលោះ Nine Naphat ក៏បានចេញមុខបកស្រាយថា លោកមិនដឹងថា គេចង់សំដៅលើលោក ឬយ៉ាងណានោះទេ តែភាគច្រើន លោករវល់ការងារណាស់ ហើយបើថតរូបដើរលេងវិញភាគច្រើនលោកថតលក្ខណៈឯកជនច្រើន។ មួយវិញទៀត រឿងថតរូបជាមួយអ្នកគាំទ្រ លោកមិនដែលហាមឃាត់ឡើយ លោករីករាយទៅវិញទេ ប្រសិនបើវាមិនមែនជាការងារបែប Private របស់ក្រុមហ៊ុន ឬការងារដែលលោកធ្វើ៕