កំពូលតារាថៃ ៥ ដួង ក្លាយជាអ្នកតំណាងម៉ាកល្បីៗលំដាប់ពិភពលោក
នៅពេលនេះ គេឃើញថាអ្នកសិល្បៈថៃកំពុងតែវាយលុកទីផ្សារជាតិអន្តរជាតិជាខ្លាំង ដោយទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី។ ក្នុងនោះ មានកំពូលតារាប្រុសស្រីថៃមួយចំនួន កំពុងតែក្តាប់បានឱកាសបង្ហាញខ្លួនលើឆាកអន្តរជាតិឥតឈប់ឈរ ជាពិសេសវិស័យហ្វេសសិន ដោយមួយឆ្នាំៗមានតារាប្រុសស្រីថៃច្រើនបានក្លាយជាអ្នកតំណាងម៉ាកល្បីៗលំដាប់ពិភពលោក។
តួយ៉ាងកាលពីឆ្នាំ ២០២៣ កន្លងទៅ គេសង្កេតឃើញមានកំពូលតារា ៥ ដួង បានជាប់ឈ្មោះក្នុងតារាងចំណាត់ថ្នាក់តារាល្បី ១០០ នាក់ទូទាំងពិភពលោកផ្នែក Fashion ដែលក្លាយជាអ្នកតំណាងផលិតផលធំៗ។ ក្នុងនោះរួមមាន៖
១. តារាសម្ដែងប្រុស Gulf Kanawut
តារាសម្ដែងប្រុសរូបសង្ហាមុខស្រស់ Gulf បានជាប់ក្នុងចំណាត់ថ្នាក់ទី ៣៨ ជាតារាថៃដែលអ្នកតំណាងឱ្យផលិតផលល្បីចំនួនពីរ គឺ Onitsuka Tiger និង Gucci ។
២. តារាសម្ដែងស្រី Mai Davika
ចំពោះតារាស្រី Mai Davika បានជាប់ក្នុងចំណាត់ថ្នាក់ទី ៣១ ជាអ្នកតំណាងឱ្យផលិតផល Gucci និង តារាស្រីដំបូងគេដែលក្លាយជា Friend of the BVLGARI។
៣. តារាសម្ដែងប្រុស Apo Nattawin
ទើបតែប្រឡូកចូលសិល្បៈមែនតែ Apo ជាតារាប្រុសម្នាក់ដែលទទួលបានការគាំទ្រខ្លាំងរហូតមានប្រ៊េនល្បីៗទាក់ទងឱ្យតំណាងផលិតផលជាហូរហែ។ តួយ៉ាង អ្នកកំលោះនេះ បានជាប់ក្នុងចំណាត់ថ្នាក់ទី ២៥ ក្នុងតំណែងជា « House Ambassadors » របស់ប្រ៊េន Dior និង « Friend of Piaget » ប៊្រេននាឡិកាល្បីរបស់ស្វីសថែមទៀតផង។
៤.តារាសម្ដែងប្រុស Win Metawin
ដោយឡែក សម្រាប់អ្នកកំលោះ Win វិញ បានជាប់ក្នុងចំណាត់ថ្នាក់ទី ១៥ មានតំណែងជា « Brand Ambassador » របស់ប្រ៊េន PRADA និង ផលិតផលផ្សេងៗទៀតផងដែរ។
៥.តារាសម្ដែងប្រុស Bright Vachirawit
ងាកមកមើលអ្នកកំលោះ Bright ឯណេះវិញ បច្ចុប្បន្នជាតារាជួរមុខដែលស្ថិតលើលំដាប់ទី ១១ មានតំណែង « Brand Ambassador » របស់ប្រ៊េន BURBERRY ជាតារាប្រុសដំបូងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលក្លាយជាទូតសុឆន្ទៈប្រ៊េនដ៏ល្បីនេះ៕