បង្ហាញមុខមិត្តជំនិត តែងមានវត្តមានពីក្រោយ Chompoo ពេលទៅកម្មវិធីល្បីៗនៅក្រៅប្រទេស
បើទោះបីជារៀបការមានកូន មានស្វាមីហើយក៏ដោយ តែសម្រាប់កំពូលតារាលំដាប់ជួរមុខដូច Chompoo ហាក់នៅតែរក្សាមុខមាត់ និង កេរ្តិ៍ឈ្មោះបានមិនធ្លាក់ឡើយ។ ជាមួយរូបសម្រស់ និង សមត្ថភាពរបស់នាងនេះហើយ ទើបធ្វើឱ្យនាងឈរជើងនៅតែជាកំពូលតារាលំដាប់ម្នាក់នៅក្នុងសិល្បៈថៃដដែល។
ជាការពិតណាស់ Chompoo ជាតារាថៃមួយដួង ដែលទទួលបានឱកាសបង្ហាញខ្លួននៅក្នុងកម្មវិធីល្បីៗនៅក្រៅប្រទេសជាញឹកញាប់ផ ដែលកម្មវិធីទាំងនោះមានតារាប្រុសស្រីមិនតិចនោះទេ ដែលប្រាថ្នាចង់ចូលរួម។
ដោយឡែក បើងាកមកមើលអ្នកជំនិត ដែលជាមិត្តតែងតែនៅពីក្រោយតារាស្រី Chompoo វិញ ជឿថា មហាជនមួយចំនួននៅមិនទាន់ដែលឃើញមុខ ឬស្គាល់នោះទេ។ មិត្តជំនិតរូបនោះ មានឈ្មោះថា Ploy Chava ដែលមហាជនស្គាល់ថា ជាម៉ូដែល Style & Social Editor ឱ្យទស្សនាវត្តីល្បី ELLE។ មួយវិញទៀត នាងក៏ជាម្ចាស់ជំនួញហាងខោអាវដ៏ល្បីឈ្មោះ P’s Material ផងដែរ ហើយមិត្តរូបនេះហើយ ដែលតែងតែលេចមុខជួយ និង នៅក្បែរ Chompoo ក្នុងកម្មវិធីល្បីៗនៅក្រៅប្រទេសជាញឹកញាប់នោះ៕