ទីបំផុត! ហាយសូរ Songkarn សារភាពហើយ ថាកំពុងទាក់ទង Mind មែន ថែមទម្លាយពីចរិតនាងទៀត
អស់ពេលមួយរយៈហើយ ដែលហាយសូរ Songkarn លេចឮពាក្យចចាមអារ៉ាម ថាកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងស្រីស្រស់ Mind Napsasi Surawan ដែលជាតារាសម្ដែងថៃម្នាក់ មានរូបសម្រស់ស្រស់ស្អាតខ្លាំង សាច់សខ្ចីដូចបណ្ដូលចេក។
ជុំវិញហេតុផលដែលធ្វើឱ្យមហាជនផ្ទុះការសង្ស័យនោះ ក៏ព្រោះគេឃើញហាយសូរ Songkarn និង ស្រីស្រស់ Mind បណ្ដើរគ្នា ទៅវាយកូនហ្គោលកាលពីពេលកន្លងទៅ និង ឧស្សាហ៍បណ្ដើរគ្នាទៅណាមកណាមិនដែលដាច់ឡើយ។ មួយវិញទៀត មហាជនក៏សង្កេតឃើញថា ទំនាក់ទំនងអ្នកទាំងពីរហាក់ជាជិតស្និទ្ធគ្នាខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាគូសង្សារ គ្រាន់តែមិនព្រមបើកទម្លាយប៉ុណ្ណោះ។
ដោយសារតែទំនាក់ទំនងកាន់តែស្និទ្ធឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយមហាជនក៏ចេះតែជជីកសួរ នៅទីបំផុត អ្នកពោះម៉ាយហាយសូរ Songkarn បានចេញមកទម្លាយការពិតហើយ ដោយលោកបានសារភាពថា ៖ «លោក និង ស្រីស្រស់ Mind ពិតជាបានទាក់ទង និង និយាយគ្នាមកមួយរយៈហើយពិតមែន។ អ្នកទាំងពីរ បានស្គាល់គ្នានៅពេលដែលទៅលេងកីឡា អ្វីដែលសំខាន់ តារាស្រី Mind ជាមនុស្សមានអត្តចរិតល្អ ពេលនៅជាមួយតែងឱ្យលោកសប្បាយចិត្ត»៕