ស្ងាត់ៗ! បវរកញ្ញា សៃ ហ្វុន បើកបង្ហាញជំនួញផ្ទាល់ខ្លួន ជាគ្លីនិកកែសម្ផស្ស និង ថែរក្សាសម្រស់
និយាយពី Miss Queen Cambodia 2020 កញ្ញា សៃហ្វុន មកដល់ពេលនេះ បវកញ្ញារូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងដដែល ជាមួយនឹងការបង្ហាញខ្លួនលើបណ្តាញសង្គម និង តែងឃើញវត្តមានក្នុងសកម្មភាពផ្សេងៗលើវិស័យបវរកញ្ញា។
ជាមួយគ្នានោះ អ្វីដែលតែងតែទាក់ក្រសែភ្នែកមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ឱ្យចាប់អារម្មណ៍ និង សរសើរខ្លាំងនោះ ជារឿយៗតែងតែឃើញកញ្ញា សៃ ហ្វុន បង្ហាញរូបភាពលើបណ្តាញសង្គមក្នុងឈុតដ៏ស្រស់ស្អាតរំលេចលើដងខ្លួនយ៉ាងស្រឡូនទាក់ទាញឥតទាស់ ជាមួយនឹងសម្រស់ដ៏ស្រស់ផូរផង់ សាច់សខ្ចីញេញដូចបណ្តូលចេក ដែលមើលទៅកាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ស្របពេលការងារសិល្បៈ និង ក្រៅសិល្បៈកំពុងតែមមាញឹកដកឃ្លាមិនចង់រួច ស្រាប់តែថ្មីៗនេះ អ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើល ក្រោយបានដឹងថា បវរកញ្ញា សៃ ហ្វុន ក៏មានមុខជំនួញកាន់ក្នុងដៃផងដែរ នោះគឺ គ្លីនិកថែរក្សាសម្ផស្សមួយ ដែលមានយីហោឈ្មោះថា « Queen S Beauty & Beauty & Spa »៕