មិនមែនសាច់បង្កើត តែបងប្រុសទាំង ៣ របស់ Wanmai ស្រឡាញ់ប្អូនខ្លាំង ត្រៀមបញ្ចូនឱ្យទៅរៀនក្រៅប្រទេសទៀត
ធ្មេចបើកៗ ប្អូនស្រីចិញ្ចឹមរបស់ Boy Pakorn អូន Wanmai មានអាយុ ១២ ឆ្នាំបាត់ទៅហើយ។ ប្រិយមិត្ត ប្រាកដជាបានជ្រាបពីរឿងរ៉ាវជីវិតក្មេងស្រី Wanmai ហើយថា ការពិតទៅ នាងជាក្មេងកំព្រា ដែលម្តាយរបស់តារាប្រុស Boy Pakorn យកមកចិញ្ចឹមតាំងពីនាងមិនទាន់ដឹងក្តី រហូតធំពេញវ័យយ៉ាងស្រស់ស្អាតបែបនេះ។
បើក្រឡេកទៅមើលគ្រួសាររបស់ Boy Pakorn ធ្លាប់បង្ហើបថា ប្អូនស្រី Wanmai បើទោះបីជាគ្រួសារយកមកចិញ្ចឹម តែពួកគេមិនដែលចាត់ទុកថា នាងជាសាច់ដទៃឡើយ។ សម្រាប់ការចិញ្ចឹមបីបាច់ដ៏កក់ក្តៅពីម្តាយ និង បងប្រុសទាំងបី ឃើញថា ជីវិត Wanmai បានដើរមកឆ្ងាយណាស់ មានទាំងការរស់នៅល្អ ចូលសាលាថ្លៃៗ ពិសេស បងប្រុសទាំងបីបារម្ភ មើលថែមិនឃ្លាតតែម្តង។
លើសពីនេះទៅទៀតនោះ ថ្មីៗនេះ ទទួលបានដំណឹងថា បងប្រុសទាំងបី ទាំងម្តាយខំណាស់ ដើម្បីក្មេងស្រី Wanmai ថែមទាំងត្រៀមបំពេញបំណងប្អូនស្រីទៅរៀននៅក្រៅប្រទេស ពេលនាងរៀនដល់ថ្នាក់ខ្ពស់ទៀតផង៕