មិនធម្មតា! ត្រឹមកាបូបយួរដៃតូចមួយរបស់ Kimberley អាចទិញម៉ូតូថ្មីបាន ១ គ្រឿង
ក្នុងរង្វង់សិល្បៈថៃ ស្រីស្រស់ Kimberley គឺជាតារាស្រីជួរមុខម្នាក់ ដែលតែងតែបង្ហាញសម្ភារនិយម។ ជារឿយៗ គេតែងឃើញស្រីស្រស់រូបនេះ បង្ហោះរូបភាពហាយសូរជាមួយនឹងប៊្រេនល្បីៗជាច្រើន ដោយរាល់ការចេញកម្មវិធីម្តងៗ Kim តែងចំណាយខ្ទង់ពាន់ដុល្លារ។
តួយ៉ាង កាលពីពេលកន្លងទៅនេះ តារាស្រី Kim បានធ្វើដំណើរទៅទីក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកម្មវិធីមួយ។ ក្នុងនោះ Kim បានបង្ហាញខ្លួនជាមួយនឹងឈុតយ៉ាងស្រស់ស្អាតពណ៌សាច់ រួមនឹងកាបូបម៉ាកល្បី។
អ្វីដែលមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ គឺកូនកាបូបលុយរបស់ស្រីស្រស់ Kim ដែលមានការរចនា ស្អាតប្លែក ឯតម្លៃវិញក៏មិនធម្មតានោះដែរ គឺមានតម្លៃរហូតដល់ ១០ ម៉ឺនបាត ស្មើប្រមាណជិត ៣ ពាន់ដុល្លារឯណោះ។ ចំពោះប៊្រេនដែលតារាស្រី Kim ប្រើគឺជាផលិតរបស់ក្រុមហ៊ុន Dior ។ ងាកទៅមើលមហាជនវិញ គ្រាន់តែឃើញស្រីស្រស់នេះ យួរកាបូបតូចមួយតម្លៃរាប់ពាន់បែបនេះ ពិតជាផ្ទុះការសរសើរ ព្រោះថាគ្រាន់តែតម្លៃកាបូបតូចមួយនេះ អាចទិញម៉ូតូទំនើបបានមួយគ្រឿងយ៉ាងងាយ៕