មុនល្បីមានស្នេហានឹងអ្នកជំនួញ Bella ឧស្សាហ៍ធ្វើម្ហូបឱ្យ Pope ញ៉ាំញឹកញាប់ណាស់
សម្រាប់តារាប្រុសស្រីពីរដួងដែលកំពុងតែវាយលុកទីផ្សារសិល្បៈសម្តែងបែបបុរាណល្បីខ្លាំងពេលនេះនោះ មហាជនឮហើយប្រាកដជានឹកឃើញដល់តារាស្រី Bella និង Pope ជាមិនខាន ព្រោះអ្នកទាំងពីរមិនដែលធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយចំពោះរឿងដែលអ្នកទាំងពីរសម្តែង។
បើក្រឡេកមកមើលពីទំនាក់ទំនងក្រៅឆាករវាងតារាស្រីរូបស្រស់ Bella និង Pope វិញ មិនត្រឹមតែស្និទ្ធស្នាលគ្នាតែក្នុងរឿងនោះទេ តែនៅខាងក្រៅទំនាក់ទំនងរបស់តារាប្រុសស្រីមួយគូនេះក៏ជិតដិតខ្លាំងដែរ រហូតមហាជនមួយចំនួនផ្គូផ្គងឱ្យអ្នកទាំងពីរទាក់ទងធ្វើជាសង្សារនឹងគ្នាថែមទៀតផង។
តែទោះជាធ្វើការជាមួយគ្នា និង ស្និទ្ធស្នាលគ្នាយ៉ាងណាក៏ដោយ រវាងទំនាក់ទំនងរបស់អ្នកទាំងពីរ ហាក់មិនអាចលើសពីមិត្តឡើយ រហូតថ្មីៗនេះ តារាស្រី Bella បានផ្ទុះព័ត៌មានកំពុងត្រូវបានមហាជនសង្ស័យថា កំពុងលួចបង្កាត់ភ្លើងស្នេហ៍នឹងកំលោះអ្នកជំនួញឈ្មោះ Will។
តែទោះជាយ៉ាង មុនល្បីថា Bella មានម្ចាស់ចិត្ត កាលពីពេលកន្លងមក នាងធ្លាប់ធ្លោយមាត់រអ៊ូដាក់ Pope ថា មិនដែលឮ Pope សរសើរពីស្នាដៃធ្វើម្ហូបរបស់នាងទេ សរសើរតែម្ហូប និង ចាន តែពេលធ្វើឱ្យពេលណា Pope មិនដែលញុំាសល់ពីចាននេះបានន័យថា នាងឧស្សាហ៍បង្ហាញស្នាដៃធ្វើម្ហូបឱ្យ Pope ញ៉ាំណាស់៕