ក្រោយមានព័ត៌មានបែកគ្នា ពេលនេះ Ken កំលោះស្មោះស្នេហ៍កំពុងព្យាយាមតាមចែចង់ Esther ឡើងវិញ
ក្រោយកំលោះសង្ហា Ken Phupoom ទៅរៀនបន្តនៅប្រទេសអង់គ្លេង អ្នកគាំទ្រសង្កេតឃើញថា ទំនាក់ទំនងរវាងតារាសម្ដែងប្រុស Ken និង តារាស្រី Esther ហាក់មិនដូចដើមឡើយ។
យ៉ាងណា ក្រោយបញ្ចប់ការសិក្សាពីប្រទេសអង់គ្លេស Ken ក៏ប្រញាប់ត្រឡប់មកប្រទេសវិញ ហើយក៏បានចូលរួមកម្មវិធីមួយ ក្នុងនោះតារាសម្ដែងប្រុស Ken ក៏បាននិយាយពីទំនាក់ទំនងរបស់ខ្លួន និង តារាសម្ដែងស្រី Esther ថាត្រូវចាប់ផ្ដើមចែចង់នាងសាជាថ្មីម្ដងទៀត ព្រោះកន្លងមកខ្លួនមិនសូវបានយកចិត្តទុកដាក់ចំពោះ Esther ទេ។
ដោយឡែក មួយរយៈចុងក្រោយនេះ នៅក្នុង IG របស់តារាសម្ដែង Ken តែងតែបង្ហោះវីដេអូដែលមានត្រឹមសំឡេង Esther ក៏ដូចជារូបភាពនៅទីកន្លែងតែមួយ ខណៈអ្នកទាំងពីរទៅហាងផ្សេងៗជាមួយគ្នា ទោះមិនមានរូបភាពគូចេញមកក៏ដោយ តែមហាជនអ្នកគាំទ្រក៏ដឹងថាតារាសម្ដែង Ken កំពុងស្ថិតនៅក្នុងការចែចង់ Esther ដើម្បីឱ្យស្នេហារបស់អ្នកទាំងពីរអាចត្រឡប់មកដូចដើម។ ក្នុងនោះផងដែរ អ្នកគាំទ្រគូរបស់តារាសម្ដែង Ken និង Esther ក៏បានផ្ដល់ជាកម្លាំងចិត្តដល់ Ken ក្នុងការចែចង់ Esther សាជាថ្មីផងដែរ៕