រយាលពីសិល្បៈមែន តែតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា សម្រុកខ្លាំងលើមុខជំនួញ ២ ធំៗ
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជា ២០ ឆ្នាំមកហើយ ដែលតារាចម្រៀងកូនកាត់ខ្មែរ-ចិន កញ្ញា លី អ៊ីវ៉ាធីណា បានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀង និង ក្តោបបានប្រជាប្រិយភាពខ្លាំង បើទោះជាមានសិល្បករ-ការិនីជំនាន់ក្រោយរះជាបន្តបន្ទាប់ក៏ពិតមែន។
ក្នុងនោះ ក្រោយជ្រកកោនក្រោមផលិតកម្មថោន និង បានបន្តចេញបទចម្រៀងជាច្រើនរយៈពេលប្រមាណ ១០ ឆ្នាំនោះ ថ្មីៗនេះ កញ្ញា លី អ៊ីវ៉ាធីណា ក៏បានចាកចេញពីផលតិកម្មថោនហើយដែរ។
ក្រោយចាកចេញពីផលិតកម្មថោនហើយនោះ តារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ក៏បានចេញបទចម្រៀង និង លើកយកចម្រៀងល្បីៗរបស់ខ្លួនកាលពីមុនៗមកបកស្រាយជាថ្មីបង្ហោះនៅលើ Channel Youtube និង ផេកហ្វេសប៊ុកផ្ទាល់ខ្លួន ព្រមទាំងបង្ហាញវត្តមានក្នុងកម្មវិធីកម្សាន្តជាហូរហែផងដែរ។
ដោយឡែនៅដើមឆ្នាំ ២០២៤ នេះ កញ្ញា លី អ៊ីវ៉ាធីណា ហាក់រយាលនៅលើកញ្ចក់ទូរទស្សន៍បន្តិច ព្រោះតារាចម្រៀងស្រីរូបនេះកំពុងមមាញឹកខ្លាំងក្នុងជំនួញផ្ទាល់ខ្លួនដល់ទៅ ២ ក្នុងដៃ។ ក្នុងនោះរួមមាន អាហារដ្ឋាន «លិធីង ឌឹមសាំហុងកុង ស៊ុបមីលានផ្សិត» និង ហាងថែរក្សាសម្រស់ «M’GENEAN»៕