អ្នកគាំទ្រភ័យផងបារម្ភផង ក្រោយឃើញស្នាមជាំទាំងដុំៗលើខ្លួន Han So Hee សង្ស័យត្រូវគេធ្វើបាប
ថ្មីៗនេះ ក្រុមអ្នកគាំទ្ររបស់តារាសម្ដែងស្រីកូរ៉េ Han So Hee មានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់នាងជាខ្លាំង ដោយសារតែបានឃើញស្នាមជាំទាំងដុំៗលើខ្លួនរបស់នាង សង្ស័យថារងការបំពានលើរាងកាយ។
មួយរយៈមុននេះ អ្នកនិយមលេងបណ្តាញសង្គមដែលជាអ្នកគាំទ្ររបស់ Han So Hee បានសម្គាល់ឃើញថា លើខ្លួនរបស់នាង មានស្នាមជាំលេចឡើងមើលឃើញច្បាស់តែម្ដង ជាហេតុធ្វើឱ្យគេមានបារម្ភចំពោះនាងជាខ្លាំង។
យ៉ាងណាមិញ បន្ទាប់ពីឃើញមានមតិសាធាណជនបានចោទសួរយ៉ាងខ្លាំង ពាក់ព័ន្ធនឹងស្នាមជាំលើខ្លួនតារាស្រីរូបនេះ ខាងក្រុមហ៊ុនដែលចាត់ការទូទៅលើនាង ក៏បានចេញឆ្លើយតបនឹងបញ្ហានេះ ដើម្បីឱ្យអ្នកគាំទ្របានស្ងប់ចិត្តថា៖ «តាមពិត ស្នាមជាំលើខ្លួនរបស់ Han So Hee ដែលបានឃើញនោះ គឺដោយសារតែរបួសអំឡុងពេលថតរឿងថ្មី»។
យ៉ាងណាមិញ ការបកស្រាយរបស់ខាងក្រុមហ៊ុន នៅមិនទាន់ធ្វើឱ្យអ្នកគាំទ្រធូរចិត្តនោះឡើយ ដោយសារតែថ្មីៗនេះ សារព័ត៌មានចិន Sohu បានចុះផ្សាយថា ស្នាមជាំលើខ្លួនរបស់ Han So Hee មិនមែនដោយសារអំឡុងពេលថតរឿងនោះទេ ប៉ុន្តែតារាស្រីរូបនេះត្រូវបានគេបំពានធ្វើបាប។
លើសពីនេះ គេថែមទាំងនិយាយទៀតថា Han So Hee ត្រូវសម្រាកនៅមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីព្យាបាលមុខរបួស ដែលនេះធ្វើឱ្យអ្នកគាំទ្រនៅតែមានការសង្ស័យថា Han So Hee ត្រូវបានគេប្រើហិង្សាលើរាងកាយធ្ងន់៕