![ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំ នី រតនា តែងបទចម្រៀងជូនភរិយាបណ្ដូលចិត្ត អត្ថន័យផ្អែមល្ហែមខ្លាំង](https://www.popular.com.kh/wp-content/uploads/2024/01/feature-42.jpg)
ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំ នី រតនា តែងបទចម្រៀងជូនភរិយាបណ្ដូលចិត្ត អត្ថន័យផ្អែមល្ហែមខ្លាំង
ធ្មេចបើកៗរយៈពេល ៥ ឆ្នាំ ហើយ ដែលតារាចម្រៀងប្រុស នី រតនា និង ភរិយា បានសាងចំណងអាពាហ៍ពិពាហ៍នឹងគ្នា ដោយទទួលបានចំណងដៃកូនស្រីម្នាក់ និង កូនភ្លោះ ២ នាក់ទៀតដែលជិតដល់ថ្ងៃសម្រាលដែរនោះ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ ដែលជាថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ៥ ឆ្នាំ របស់ពួកគេ លោក នី រតនា ក៏បានបង្ហោះសារអបអរថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន និង ភរិយាយ៉ាងផ្អែមល្ហែម។ លើសពីនោះ អ្វីដែលឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំងនោះ គឺឧត្តមស្វាមីដ៏ល្អរូបនេះ បាននិពន្ធបទចម្រៀងដ៏មានអត្ថន័យមួយបទ ដែលមានចំណងជើងថា « ខួបអាពាហ៍ពិពាហ៍» ដោយក្នុងបទនោះ លោកបានរៀបរាប់ពីទំហំចិត្តនៃក្តីស្រលាញ់ ដែលមានកន្លងមកទៅកាន់ភរិយាក្នុងរយៈពេល ៥ ឆ្នាំមកនេះ ធ្វើឱ្យប្រិយមិត្តជាច្រើនស្តាប់ហើយ មានអារម្មណ៍ថាសុីជម្ពូរតែម្តង ។
ក្នុងនោះដែរ មហាជនអ្នកលេងបណ្តាញសង្គមរួមទាំងមិត្តក្នុង និង ក្រៅរង្វង់សិល្បៈជាច្រើន ក៏បានចូលរួមជូនពរថ្ងៃខួបគម្រប់អាពាហ៍ពិពាហ៍របស់អ្នកទាំង ២ ក៏ដូចជាមានអ្នកបញ្ចេញមតិសរសើរយ៉ាងច្រើនទៅកាន់ភរិយារបស់លោក នី រតនា ថានាងពិតជានារីម្នាក់ដែលមានសំណាង និង មានសុភមង្គលខ្លាំង មិនត្រឹមតែប៉ុណ្ណោះ មាននារីៗជាច្រើនផ្សងជួបបុរសដូចលោក នី រតនា ធ្វើជាស្វាមីទៀតផង៕សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖