![ទើបឃើញសើចសប្បាយថ្ងៃមុន ឥលូវគូស្វាមីភរិយា Siwat ស្រាប់តែដេកពេទ្យភ្លាមៗ ធ្វើឱ្យអ្នកគាំទ្របារម្ភខ្លាំង](https://www.popular.com.kh/wp-content/uploads/2024/01/SP1-43.jpg)
ទើបឃើញសើចសប្បាយថ្ងៃមុន ឥលូវគូស្វាមីភរិយា Siwat ស្រាប់តែដេកពេទ្យភ្លាមៗ ធ្វើឱ្យអ្នកគាំទ្របារម្ភខ្លាំង
ជឿជាក់ថាប្រិយមិត្ត ច្បាស់ជាស្គាល់ជាក់ជាពុំខាននូវកំពូលតារាសម្ដែង និង ពិធីករល្បីឈ្មោះ លោក Siwat ដែលត្រូវជាស្វាមីរបស់តារាសម្ដែងស្រីជួរមុខ Amy។ បើក្រឡេកទៅមើលពីជីវិតឯកជនរសប់ស្វាមីភរិយាមួយគូនេះវិញ បើទោះបីជារៀបការគ្មានបុត្រដូចគេ តែពួកគេនៅតែមានក្តីសុខខ្លាំង មិនចាញ់គ្រួសារដែលមានកូនជាចំណងដៃនោះឡើយ។
ជាមួយគ្នានេះដែរ អ្វីដែលកាន់តែធ្វើឱ្យមហាជនចងចាំ និង ស្រឡាញ់គូនេះបំផុតនោះ គឺទោះក្នុងកាលៈទេសៈណាក៏ដោយ អ្នកទាំងពីរតែងធ្វើឱ្យមហាជនសើច ញញឹមជានិច្ច ដោយសារតែភាពកំប្លុកកំប្លែង និង សម្តីចាក់ទឹកមិនលិចរបស់ពួកគេ។
ដោយឡែក ថ្មីៗនេះ មហាជនជាច្រើន បានបង្ហាញការអាណិត និង បារម្ភដល់គូស្វាមីភរិយានេះ ដែលទើបតែឃើញសើចសប្បាយថ្ងៃមុនសោះ ស្រាប់តែឥលូវមកបង្ហោះសារថា ចូលមន្ទីរពេទ្យភ្លាមៗទាំងគូទៅវិញ ដោយសារតែពួកគេពុលអាហារទាំងយប់ ក្អួត រាកមិនឈប់។ លើសពីនេះទៅទៀតនោះ បើតាមការបង្ហោះរបស់សាមីខ្លួនបញ្ជាក់ថា ពេលនេះ មិនទាន់ស្រួលខ្លួននោះទេ ពិសេស Amy នៅក្អួតឥតឈប់៕